មិត្តស្រីឈប់រួមភេទតាមមាត់ បុរសជាសង្សារចាប់ផ្ដើមល្បួងឱ្យចូលរួមកម្មវិធីធ្វើតេស្តចិត្តស្មោះមួយដើម្បីចង់ដឹងថានាងស្មោះនឹងគាត់អត់, ពេលនាងចូលស៊ងក្នុងកម្មវិធី បុរសជាសង្សារហូរទឹកភ្នែករហាម

បុរសម្នាក់ ដែលល្បួងឱ្យមិត្តស្រីចូលរួមក្នុងកម្មវិធីតាមចាប់ជនផិតក្បត់ បានហូរទឹកភ្នែកពេញថ្ពាល់ នៅពេលគាត់កំពុងមើលមិត្តស្រីរបស់ខ្លួនចែចង់បុរសសង្ហាម្នាក់។

បុរសនោះបានទៅរកម្ចាស់កម្មវិធី To Catch A Cheater នៅលើយូធូប ដើម្បីធ្វើតេស្ដមើលដៃគូរបស់គាត់ស្មោះនឹងគាត់ពិតឬយ៉ាងណា។

គាត់បានចាប់ផ្ដើមត្អូញត្អែរថា មិត្តស្រីរបស់គាត់ឈប់រួមភេទតាមមាត់ និងទំនាក់ទំនងលែងរឹងមាំ ដែលធ្វើឱ្យមានបញ្ហាដល់គាត់។

គាត់បានប្រាប់ទៅម្ចាស់កម្មវិធីថា "នាងតាំងខ្លួនជាមនុស្សស្រីទាក់ទាញពេញលក្ខណៈ ដូចជាកាត់សក់លេងម៉ូតជាដើម"។

មុននឹងចាប់ផ្ដើមឆាកល្ខោន មិត្តស្រីមិនចេះអួតអាងនោះបានអង្គុយផឹកកាហ្វេនៅហាងមួយ ដើម្បីធ្វើកិច្ចការសាលានិងផឹកកាហ្វេទឹកកក។

ពេលនោះស្រាប់តែបុរសជាអ្នកសម្ដែងសង្ហាម្នាក់បានបង្ហាញខ្លួន និងសួរថាអង្គុយជិតបានទេ។ នាងអនុញ្ញាតឱ្យបុរសសម្ដែងនោះអង្គុយជិតនាង ហើយបុរសជាអ្នកសម្ដែងក៏ចាប់ផ្ដើមចែចង់នាង ដោយសួរថាតើនាងគឺជាតារាបង្ហាញម៉ូតម្នាក់ឬយ៉ាងណា ហើយបុរសនោះក៏បានអះអាងថាខ្លួនទើបតែរៀនចប់ផ្នែកច្បាប់នៅសាលា Harvard Law School ទើបតែថតរឿងថ្មីមួយ លើករណីយាយីផ្លូវភេទ។

នៅពេលនិយាយគ្នាចុះឡើង ដល់ចំណុចរឿងដៃគូ មិត្តស្រីរបស់គាត់និយាយថាគាត់មានដៃគូម្នាក់ (បុរសជាមិត្តប្រុសរាងសប្បាយចិត្តបន្តិច) ប៉ុន្ដែនាងនិយាយថាទំនាក់ទំនងរបស់នាងគឺបើកចំហ (បុរសជាសង្សារភ្លាមស្លុតចិត្តជាខ្លាំង)។

បុរសសម្ដែងនោះបាននិយាយចែចង់គ្នាហើយ ក៏បង្ហាញសាច់ដុំរបស់ខ្លួន បន្ទាប់មកណាត់នាងទៅផឹកខាងក្រៅ ដោយសុំលេខទូរស័ព្ទរបស់នាង ហើយនារីជាសង្សារនោះក៏យល់ព្រម។

នៅពេលនោះហើយបុរសជាសង្សារបានហូរទឹកភ្នែកពេញថ្ពាល់៕


adverise with khmeread