បើកម៉ូតូលឿននៅផ្លូវកោងជ្រុលធ្លាក់ផ្លូវបាក់កស្លាប់

ឧត្តរមានជ័យ ៖ មានកណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង បណ្តាលឱ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុស្តិតនៅភូមិព្រៃនគរ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ  នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ វេលា ម៉ោង១០ និង១០នាទី។

ប៉ូលិសនិយាយថា ម៉ូតូបង្កម៉ាកហុងដាទ្រីមសេរី០១៣ពាក់ស្លាកលេខ 1 I .22 36 សៀមរាប បើកបរដោយ ឈ្មោះ ញ៉ាំង ស្ងាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យមុខរបរធ្វើស្រែ ស្លាប់ (មិនពាក់មួក)។

សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ បើកម៉ូតូក្នុងល្បឿនលឿននិងផ្លូវកោង ធ្លាក់ពីលើថ្នល់ទៅបុកដើមឈើបាក់កស្លាប់តែម្តង៕

adverise with khmeread