បង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយឃាត់មនុស្សប្រុសស្រី៥នាក់

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទឹកល្អក់ទី២​ បានសហការបង្ក្រាបគ្រឿងញៀនជាមួយមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក​ គុជ​ គីមឡុង​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ និងដឹកនាំដោយលោក​ឧត្ដមសេនីយ៍ត្រី​ ប្រុញ​ សាន​ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ​(ក៣)​ ក្រសួងមហាផ្ទៃ​ នៅចំណុចទីតាំងផ្ទះលេខ២២១A ផ្លូវ១៥០z ក្រុម​ទី​២៧​ ភូមិ១០​ សង្កាត់ទឹកល្អក់​ទី២​ ខណ្ឌទួលគោក​ នៅថ្ងៃទី០១ ​ខែវិច្ឆិកា​ ឆ្នាំ២០១៧​ វេលាម៉ោង១២ និង០៥នាទី​ អធ្រាត្រឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យរួមមាន១.ឈ្មោះ​ វ៉ា​ ចន្ថា​ ភេទស្រី​ អាយុ​៣០ឆ្នាំ​ មានមុខរបរ​ ពុំពិតប្រាកដ​, ២.ឈ្មោះ​ សុខ​ ចាន់សំណាង​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ មុខរបរពុំពិតប្រាកដ, ៣.ឈ្មោះ​ ហេង​ សំណាង​ ភេទប្រុស​ មុខរបរពុំពិតប្រាកដ​, ៤.ឈ្មោះ​ ធន​ វណ្ណៈ​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ មុខរបរពុំពិតប្រាកដ​ និង៥.ឈ្មោះ​ នាង​ បូរិទ្ធ​ ភេទប្រុស​ អាយុ២០ឆ្នាំ​ មុខរបរពុំពិតប្រាកដ​។ ជនសង្ស័យទាំង០៥នាក់ខាងលើស្នាក់នៅបណ្ដោះអាសន្ននៅទីតាំងចំណុចកើតហេតុខាងលើ​។ 

វត្ថុតាងចាប់យករួមមាន​៖ ក្រាមសថ្លាចំនួន​២៥កញ្ចប់ធំ​ (សង្ស័យជាគ្រឿងញៀន)​ ជញ្ជីងថ្លឹងចំនួន០១ និងថង់សម្រាប់វិចខ្ចប់មួយចំនួនទៀត​។ ​  

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន (ក៣​)​ ក្រសួងមហាផ្ទៃ​ដើម្បីចាត់ការតាមផ្លូវច្បាប់៕

​  

adverise with khmeread