គ្រូវេទមន្តកំបុតដៃទីមួយលើលោក សូម្បីអ្នកមានដៃពេញលក្ខណៈក៏ធ្វើមិនដូចគាត់ដែរ!

មកជួបនឹងលោក Mahdi Gilbert វ័យ ២៥ ឆ្នាំ ជាគ្រូវេទមន្តជនជាតិកាណាដា កំពុងធ្វើឱ្យរង្គោះរង្គើរគ្រូវេទមន្តនៅលើពិភពលោក។ គាត់បានហាត់ក្បាច់រៀបសន្លឹកបៀរ និងការឆ្ពិនភ្នែកជាមួយនឹងដៃពិការរបស់គាត់យ៉ាងស្ទាត់ជំនាញ។

ឈរនៅកម្ពស់ ១,៤ ម៉ែត្រ ដៃឆ្វេងរបស់ Gilbert មានត្រឹមកែងដៃ ហើយគាត់យកដៃស្ដាំដើម្បីទប់សន្លឹកបៀរ។ លោក Gilbert ត្រូវបានគេបង្ខំឱ្យក្លាយជាគ្រូវេទមន្តសម្រាប់ខ្លួន ហើយគាត់ផ្ទាល់បានបង្កើតនូវបច្ចេកទេសឡើងវិញទាំងអស់សម្រាប់ការបំភាន់ភ្នែកតាមរយៈដៃកំបុតរបស់គាត់។

Gilbert និយាយថា "ខ្ញុំត្រូវធ្វើវាដោយខ្លួនឯង ហើយគ្មានសៀវភៅវេទមន្តណាសរសេរសម្រាប់អ្នកពិការទេ"។ Gilbert ក៏បានលាតត្រដាងថា កាលគាត់នៅក្មេង គាត់មិនដែលចាប់អារម្មណ៍លើវេទមន្ត ឬរស់នៅដោយមានទូរទស្សន៍មើលទេ ប៉ុន្ដែគាត់ធ្លាប់ឮអំពីគ្រូមន្តអាគមដែលអាចធ្វើកិច្ចការដ៏អស្ចារ្យទាំងនេះបាន។ ដោយសារតែកង្វះព័ត៌មានអំពីវេទមន្ត ថែមទាំងមិនដែលទៅហាងសៀវភៅដើម្បីអានសៀវភៅវេទមន្ត គាត់បានទៅរកអ្នកផ្ដល់ព្រឹក្សានៅសាលាបឋមរបស់គាត់ដើម្បីនាំគាត់ទៅរកផ្លូវដែលអាចក្លាយជាគ្រូវេទមន្តបាន។

Gilbert បានស្វែងរកគ្រូវេទមន្តនៅលើអនឡាញ និងលើទូរទស្សន៍ពេលវ័យជំទង់ ហើយគាត់ក៏បានធ្វើតម្រាប់តាមលោក David Blaine ជាគ្រូវេទមន្តល្បីនៅលើសាកលលោកនេះ។ គាត់បានថប់បារម្ភ ដោយសារមិនអាចធ្វើតាម David Blaine បាន ប៉ុន្ដែគាត់បានរកឃើញលោក Derren Brown ជាអ្នកជំនាញផ្នែកផ្លូវចិត្ត បានបង្ហាញគាត់ថាមានអ្វីនោះលើសពីវេទមន្តជាជាងគ្មានអវៈយវៈទៅទៀត។

ដោយសារសម្ដីនេះហើយ គាត់បានក្លាយជាគ្រូវេទមន្ត ដែលប្រកបទៅដោយការច្នៃប្រឌិតដោយខ្លួនឯង សូម្បីអ្នកមានដៃក៏មិនអាចធ្វើបាន៕

adverise with khmeread