អតីតកីឡាករឆ្នើមៗរិះគន់ក្រុម Chelsea បន្ទាប់ពីបរាជ័យនៅក្របខណ្ឌ CL

          កីឡាករ Frank Lampard បាន​​រិះគន់​ចំពោះក្រុម​តោខៀវ​​ Chelsea ដែលជាអតីតក្លឹបរបស់ខ្លួន​ ខណៈពួកគេ​បរាជ័យ​យ៉ាងអាម៉ាស់​នៅទីក្រុងរ៉ូម​ ហើយគ្រូបង្វឹក​លោក​ Antonio Conte អះអាងថា ក្រុម​របស់​លោក​ខ្វះ​​មហិច្ឆតានិងភាពស្រេកឃ្លានជ័យជំនះ។

          Lampard បានរិះគន់កាយវិកាឱនក្បាល​ចុះរបស់​កីឡាករ។ វីរបុរសរបស់ Chelsea រូបនេះបាននិយាយថា “​នេះគឺជាប្រតិកម្មចំពោះកីឡាករ​ បន្ទាប់ពី​លេងនៅ​ចប់​តង់ទី​១​។ ពួកគេឱនក្បាល​ចុះ។ គ្មានទីតាំង​ច្បាស់​លាស់​។ វាគឺជារឿងខកចិត្តបំផុត”។

ចំណែក Steve Gerrard វិញយល់​ថា ក្រុម​ Chelsea ​មាន​ឥរិយាបថ​មិនល្អនៅ​ក្នុងការប្រកួត​នេះ។ Gerrard បាននិយាយថា “​ខ្ញុំគិតថា លោក Antonio Conte មើលស្រាល​ក្រុមរ៉ូម៉ានៅ​ថ្ងៃនេះ”។ ​Gerrard ​ចាត់ទុកថា បរាជ័យនេះថា ធ្ងន់​ធ្ងរមែនទែន​ ក្រោមការដឹកនាំ​របស់​លោក Conte​​ ។

          ចំណែកឯ Rio Ferdinand បាន​អះអាងថា ពួកគេលេង​មិន​ស៊ីសង្វាក់គ្នា​ទេ ហើយ​ជា​រឿង​អាក្រក់បំផុត​មុនពេល​ពួកគេជួប​ជាមួយ​ក្រុម​ Man Utd ​។

ស្របពេលជាមយយគ្នានេះដែរ កីឡាករ Phil Neville បាននិយាយថា “​តើក្រុម Chelsea មាន​បញ្ហា​អ្វីខ្លះ​? វាគឺជារឿងសាមញ្ញបំផុត។ ដោយសារពួកគេបានលក់​ Nemanja Matic ហើយ​នេះគឺជា​កំហុស​ឆ្គងដ៏ធំ”៕

adverise with khmeread