ទាស់គ្នាក្នុងហ្វូងផឹកស៊ី វាយសម្លាប់បោះចូលក្នុងទឹកព្រែក, ឃាត់៣នាក់

​ក្រចេះ ៖ មានករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ដោយ​អ្នកផឹកស៊ី​មួយក្រុម​ទាស់សម្តី​គ្នា​ក៏​យក​កំណាត់ឈើ​ជ្រុង​វាយ​ទៅលើ​ភាគី​ម្ខាង​ទៀត​ បណ្តាលឱ្យ​ស្លាប់​ម្នា​ក់រួ​ច​នាំគ្នា​សែង​សព​យកទៅ​បោះចោល​ក្នុង​ទឹក​ព្រែក​ទេ​ខាងលិច​ភូមិ​ប្រមាណ១០០ម៉ែត្រ​ ត្រូវ​សមត្ថកិច្ច​ចាប់​ជនដៃដល់​បាន៣នាក់នៅថ្ងៃទី៣១ តុលាជាបន្តបន្ទាប់ ដែលអំពើឃាតកម្មបានកើត​ឡើង​នៅ​ចំណុច​ព្រែក​ទេ​ភូមិ​សំ​ស្រែ​នន ​ឃុំ​ស​កន្ទួតស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ កាលពី​ថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០១៧។

​ប៉ូលិសនិយាយថា ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ ​ប៊ី​វ​ និល​ ភេទ​ប្រុស ​អាយុ៤៨ឆ្នាំ​ ជាតិខ្មែរ​មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

​ចំណែក​ជន​ស​ង្ស័​យឈ្មោះ ​តឹក ​វេត​ ភេទ​ប្រុស​ អាយុ៣១ឆ្នាំ, ឈ្មោះ ​ត្រុំ​ ជី ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ និង​ឈ្មោះ​ ស្រ៊ី​ម​ ស្រស់​ ភេទ​ប្រុស ​អាយុ២៩ឆ្នាំ ​នៅ​ភូមិ​ភូមិ​ឃុំ​កើ​ហេតុ​ខាងលើ។

​ប៉ូលិសបន្តថា ដំបូងជនសង្ស័យ​និង​ជនរងគ្រោះ​នាំគ្នា​ផឹកស៊ី​ជាមួយគ្នា។ បន្ទាប់មក​បាន​ទាស់សម្តី​គ្នា​ហើយក៏​កើតរឿង​វាយតប់​គ្នា​ពេលនោះ​ជនសង្ស័យ​នាំគ្នា​យក​វត្ថុ​រឹង​គឺ ​កំណាត់ឈើ​ជ្រុង​វាយ​ត្រូវ​ក្បាល ​និង​ខ្លួន​ជនរងគ្រោះ​បណ្ដាលឱ្យ​ស្លាប់។

​ក្រោយពី​ស្លាប់​ក្រុម​ជនដៃដល់​បាននាំគ្នា​សែង​សព​យកទៅ​បោះចោល​ក្នុ​ទឹក​ព្រែក​ទេ​ ខាងលិច​ភូមិ​ប្រមាណ១០០ម៉ែត្រ។

​បន្ទាប់មក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន៣នាក់​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុក​ចិត្រ​បុរី។ រីឯ​សព​ក្រោយពី​សម្ថ​កិច្ច​ជំនាញ​បច្ចេកទេស​ពិនិត្យ​រួចរាល់ ប្រគល់ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread