រំលោភកុមារីអាយុ៩ឆ្នាំ បានសម្រេចហើយប៉ុនប៉ងសម្លាប់ទៀត ឥឡូវត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ កម្លាំង​ប៉ូលិសខណ្ឌមានជ័យ និង​កម្លាំងប៉ូលិសប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី២ បាន​សហការ​ជាមួយ កម្លាំង​ប៉ូលិសការិយាល័យព្រហ្មទណ្ឌ​កំរិតធ្ងន់រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​សង្ស័យ​ម្នាក់ កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ វេលា​ម៉ោង៩យប់ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​សន្ថ​វៈ បានសម្រេច រួច​វាយ​ប៉ុនប៉ង​សម្លាប់ កុមារី​រងគ្រោះ អាយុ៩ឆ្នាំ។

អំពើឃោរឃៅនេះបានប្រព្រឹត្តឡើងកាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ វេលា​ម៉ោង៧ និង៣០នាទី យប់នៅ​ចំណុច​ដី​ឡូ​តិ៍ ទំនេរផ្លូវលំ ភូមិ ព្រែក​ទាល់១ សង្កាត់ ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ 

ប៉ូលិសនិយាយថាជនល្មើសឈ្មោះ ញ៉ នាង ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅ​ឃ្លាំង​ឡាន​ដឹកទំនិញ ផ្លូវលំ ភូមិ ព្រែក​ទាល់១ សង្កាត់ ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ ដោយ​ជនសង្ស័យ ត្រូវ​ឃាត់ខ្លួន​ពីបទ រំលោភ​សេព​ន្ថ​វៈ មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​នឹង​ជនរងគ្រោះ (រំលោភ​រួច​វាយ​ប៉ុនប៉ង​សម្លាប់ កុមារី​រងគ្រោះ​អាយុ៩ឆ្នាំ) ឈ្មោះ ស ល ហ ភេទ​ស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នា​ក់នៅ​សង្កាត់ ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ។

ចំពោះកុមារី​រងគ្រោះ មាន​សភាព​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុមគ្រួសារ កំពុង​យកទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ​គន្ធបុប្ផា។

ក្នុងនោះ​កម្លាំង​សមត្ថកិច្ច បាន​ចាប់យក​វត្ថុតាង ដែល​បន្សល់​នៅ​កន្លែង​កើត ហេតុ​រួមមាន៖ ស្បែកជើងផ្ទាត់​ជ័រ​ពណ៌​ខ្មៅ ចំនួន១គូ, ស្បែកជើង​ស៊ក (របស់​ក្មេង) ឆ្នូត​ពណ៌​ស លាយ​ខ្មៅ ចំនួន​មួយ​ចំហៀង, ខោ​ង​ជើង​ខ្លី​ចំនួន២, ដុំឥដ្ឋ​ប្រឡាក់​ឈាម​ចំនួន២ដុំ, សំបកបាវ​ស៊ីម៉ង​តិ៍ ប្រឡាក់​ឈាម​ចំនួន១ និង សម្ភារៈ​មួយចំនួនទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ញ៉ នាង បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​កាន់​តុលាការ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕


 

adverise with khmeread