adverise with khmeread Slingshots and chilli balls 600x337

ប៉ូលិស​ឥណ្ឌា​ប្រើប្រាស់​ចម្ពាម​និង​គ្រាប់​បាល់​ម្ទេស​ធ្វើជា​ឧបករណ៍​បំបែកហ្វូង​បាតុកម្ម​

​    ​របៀប​ថ្មី​នៃ​ការបំបែកហ្វូង​បាតុកម្ម នៅពេលដែល​បាតុកម្ម​ឈានទៅដល់​ដំណាក់​មិនអាច​គ្រប់គ្រង​បាន ប៉ូលិស​នៅ​បែក​ខាងជើង​ប្រទេស​ឥណ្ឌា​បានសម្រេច​ចិត្ត​ជំនួស​អាវុធ​ទំនើប​របស់​ពួកគេ​ដោយ​ប្រើប្រាស់​នូវ​ចម្ពាម​បាញ់​ចាប​ជាមួយនឹង​គ្រាប់​បាល់​ម្ទេស​វិញ​។ ការសម្រេចចិត្ត​មួយ​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​ពួកគេ​ដឹងថា​នេះ​មិនមែនជា​អាវុធ​នោះទេ ហើយ​ជា​ជម្រើស​ប្រសើរ​ជាង​ប្រើ​ឡាន​បាញ់​ទឹក​និង​កំប៉ុង​ផ្សែង​បង្ហូរទឹកភ្នែក​។​

​    ​អធិការរង​នៃ​ប៉ុស្ដិ៍​ប៉ូលិស​ហារី​យ៉ាណា​ក្នុងស្រុក​ហៃ​សារ ប្រទេស​ឥណ្ឌា​លោក Anil Kumar Rao បាន​និយាយថា "​វា​ល្អ​ជាជាង​ប្រើប្រាស់​នូវ​កាំភ្លើង​គ្រាប់​ប្លា​ស្ទិ​ចរឹង ដែល​អាច​បង្ក​របួសធ្ងន់​ធ្ង​រ​ដល់​ប្រជាជន​"​។​

​     មន្ត្រីប៉ូលិស​កំពុង​ត្រូវបាន​បណ្ដុះបណ្ដាល​ក្នុងការ​ប្រើប្រាស់​នូវ​ចម្ពាម​បាញ់ និង​រៀន​ពី​របៀប​ប្រើ​នូវ​គ្រាប់​បាល់​ម្សៅ​ម្ទេស​ប្លា​ស្ទិ​ច​យ៉ាងសកម្ម​។ ហើយ​បើសិនជា​វិធីសាស្ត្រ​នេះ​មិនបាន​ផល ពួកគេ​នឹង​ប្ដូរ​វិធីសាស្ត្រ​ប្រើ​ឃ្លី​វិញ​ម្ដង​។​

​    ​មានការ​បារម្ភ​ក្នុងចំណោម​អ្នកស្រុក​រស់នៅ​ទីនោះ ព្រោះ​ការប្រើ​គ្រាប់ឃ្លី​អាច​បង្ក​របួស​ធ្ងន់ធ្ងរ​ជាទីបំផុត ប៉ុន្ដែ​មេ​ប៉ុស្ដិ៍​ប៉ូលិស​លោក Abhishek Jorwal បាន​បដិសេធ​ចំពោះ​រឿងនេះ​។ លោក​និយាយថា "​ការប្រើ​គ្រាប់ឃ្លី​និង​គ្រាប់​ម្សៅ​ម្ទេស​ប្លា​សិ្ទ​ច​នឹងមិន​នាំ​ឲ្យ​មានការ​បំផ្លាញ​ណាមួយ​នោះទេ ប៉ុន្ដែ​វា​នឹង​ក្លាយជា​គ្រាប់​សម្រាប់​ទប់ទល់​នឹង​ក្រុម​បាតុកម្ម​គ្រប់គ្រាន់​ឲ្យ​ត្រឡប់​ទៅវិញ​។ ហើយ​បើ​ក្រុម​បាតុកម្ម​មិន​ព្រម​បំបែកហ្វូង​នោះទេ ជម្រើស​ចុងក្រោយ​គឺ​នៅតែ​ប្រើ​កាំភ្លើង​បាញ់​គ្រាប់​ជ័រ​ប្លា​ស្ទិ​ច​និង​កំប៉ុង​ផ្សែង​បង្ហូរទឹកភ្នែក​ដដែល​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់