​ប្រពន្ធលបលួចស្រឡាញ់ប្រុសផ្សេង រៀបផែនការជាមួយម្តាយមីងដើម្បីដាក់ថ្នាំពុលក្នុងទឹកដោះគោឱ្យប្តីផឹក ប៉ុន្តែបែរជាសាច់ញាតិ ១៥ នាក់ជាអ្នកផឹកពុលស្លាប់ជំនួសទៅវិញ

យោងតាមវេបសាយ Daily Mail កាលពីថ្ងៃពុធបានឱ្យដឹងថា ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​គាត់​បានសម្លាប់​សាច់ញាតិ​របស់គាត់​ចំនួន​១៥​នាក់​ក្នុងការ​ព្យាយាម​បំពុល​បុរស​ម្នាក់ ដែល​គាត់​ត្រូវបាន​បង្គាប់​ឱ្យ​រៀបការ​ជាមួយ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ប្រពន្ធ ឈ្មោះ Aasia Bibi អាយុ​២១​ឆ្នាំនេះ រស់នៅ នៅ​ទីក្រុង Muzaffargarh នៅ​ខេត្ត​ Punjab ប្រទេស​ប៉ា​គី​ស្ថាន ។ នាង Aasia Bibi ​ត្រូវបាន​បង្ខំ​ឱ្យ​រៀបការ​ជាមួយ បុរស​ឈ្មោះ Amjad Akram ដោយ​មិនមាន​ការយល់ព្រម​ពី​នាង​កាលពី​ខែកញ្ញា​។​

​ពីរ​ខែ​ក្រោយពី​ការរៀប​ការដែល​គ្មាន​ការសប្បាយ​ចិត្ត​នេះ នាង​ Aasia Bibi ដែល​តាម​ការចោទប្រកាន់​ថា​ស្រឡាញ់​បុរស​ផ្សេង​ម្នាក់ទៀត​នោះ បានរៀបចំ​ផែនការ​ដើម្បី​សម្លាប់​ប្តី Amjad Akram អាយុ​២៥​ឆ្នាំនេះ ដោយ​ដាក់​ថ្នាំពុល​ក្នុង​កែវ​ទឹកដោះគោ​។​

​ប៉ុន្តែ​អា​ក្រាម​មិនបាន​ផឹក​ភេសជ្ជៈ​នោះទេ ហើយ​ម្ដាយក្មេក​របស់​នាង Aasia Bibi បាន​ប្រើ​សារធាតុ​រាវ​ដែលមាន​ជាតិពុល​ដោយ​មិនដឹង​ខ្លួន​នេះ​ដើម្បី​ធ្វើ​ភេសជ្ជៈ “Lassi” ​ដែលជា​ភេសជ្ជៈ​ទឹកដោះគោ​ប្រពៃណី​ដ៏​ពេញនិយម​នៅ​ឧបទ្វីប​ឥណ្ឌា​នេះ​។​

​បន្ទាប់មក ភេសជ្ជៈ “Lassi” ត្រូវបាន​ចែក​ឱ្យដល់​សមាជិកគ្រួសារ​២៧​នាក់​របស់ Akram ដែល​ក្រោយពី​ផឹក​វា​មក​នោះបាន​ចាប់ផ្តើម​បង្ហាញ​រោគសញ្ញា​នៃ​ការពុល​។​

​មនុស្ស​១៥ នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយសារតែ​ការពុល​ដ៏​ខ្លាំង​នេះ ខណៈដែល មនុស្ស​ចំនួន ១២ នាក់​ទៀត នៅតែមាន​បញ្ហា​ធ្ងន់ធ្ងរ​នៅឡើយ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​សង្កាត់ Daulat Paur ​នៅ​ទីក្រុង Muzaffargarh ហើយ​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​តុលា​។​

​ប៉ូលិស​និយាយថា នៅ​ក​ន្លែ​ឃុំខ្លួន​របស់​ប៉ូលិស នាង Aasia Bibi បាន​សារភាព​ចំពោះ​ទោសកំហុស​នេះ​។​

​មនុស្ស​៣​នាក់​ផ្សេងទៀត ដែល​រួមទាំង​ប្រុស​ស្នេហ៍​របស់​នាង Aasia Bibi និង​ម្តាយមីង​របស់គាត់ ដែល​ត្រូវបាន​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុង​ផែនការ​សម្លាប់​នេះ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​៕

adverise with khmeread