ឆ្មាមានប្រភពដើមចេញពីតួកគី ហើយរឿងរ៉ាវដែលសត្វនេះរាលដាលជុំវិញពិភពលោក ពិតជាអស្ចារ្យមែនទែន

អ្នកអាចរកឃើញសត្វឆ្មានៅគ្រប់គេហដ្ឋានទាំងអស់ គ្រប់ទ្វីប លើកលែងតែតំបន់អង់តាក់ទិកប៉ុណ្ណោះ ប៉ុន្ដែវាមិនមែនជាបញ្ហាចោទនោះទេ។ តើសត្វឆ្មាអាចឆ្លងកាត់មហាសមុទ្រ និងនៅក្នុងផ្ទះមនុស្សទាំងអស់នៅលើសកលលោកដោយវិធីណា?

អាថ៍កំបាំងស្ថិតនៅក្នុង DNA របស់ឆ្មាបុរាណ។ ហើយនេះជារបៀបដែលសត្វឆ្មារីករាលដាលពេញពិភពលោក។ វាបានចាប់ផ្ដើមប្រហែល ១ ម៉ឺនឆ្នាំមកហើយនូវអ្វីដែលគេហៅថាយុគសម័យទំនើបតួកគី។ ការវិភាគលើ DNA បង្ហាញថា ប្រទេសតួកគីគឺជាកន្លែងរបស់សត្វឆ្មាព្រៃបុរាណ ពោល ជាប្រភពដើមកំណើតសត្វឆ្មា។

សត្វឆ្មាព្រៃបានបង្ហាញខ្លួនជាអ្នកគ្រប់គ្រងសត្វកណ្ដុរយ៉ាងមានប្រសិទ្ធភាពសម្រាប់កសិករ។ ខណៈដែលការបដិវត្ដវិស័យកសិកម្មរីករាលដាល សត្វឆ្មាក៏បានចូលរួមដែរ។

នៅត្រឹមឆ្នាំ ២៥០០ មុនគ.ស សត្វឆ្មាបានទៅដល់ប្រទេសស៊ីពដែលជាប្រទេសគ្មានសត្វឆ្មាមួយសោះ ហើយនៅ១ពាន់ឆ្នាំបន្ទាប់ ពួកវាត្រូវបានមនុស្សយកតាមទៅដល់ភាគខាងជើងប្រទេសប៊ុលហ្គារី និង រ៉ូម៉ានី។

នៅត្រឹមឆ្នាំ ៨០០ មុនគ.ស ឆ្មារកឃើញមាននៅក្នុងប្រទេសអេហ្ស៊ីប។ ហើយសត្វឆ្មាមិនត្រឹមតែជាវត្ថុទីសក្ការៈនៅទីនេះទេ ឆ្មាក្នុងប្រទេសអេហ្ស៊ីប វិសេសវិសាល បានក្លាយជាទីពេញនិយមក្នុងចំណោមក្រុមមនុស្សដូចជារ៉ូម៉ាំង និងវ៉ាយឃីងជាដើម ក្នុងការទិញដើម្បីយកទៅចាប់កណ្ដុរ។

មិនយូរប៉ុន្មានពួករ៉ូម៉ាំង និងវ៉ាយឃីងបានយកពពួកសត្វឆ្មាធ្វើបដិវត្តន៍ដូចព្យុះ ជួយឱ្យសត្វឆ្មារីករាលដាលពេញអាហ្វ្រិក អឺរ៉ុប និងអាស៊ី ហើយនៅពេលនោះពួកអឺរ៉ុបបានដឹកឆ្មាតាមទូកក្ដោងទៅអាមេរិក។ បច្ចុប្បន្ន ផ្ទះនៅប្រទេសអាមេរិកមួយមានសត្វឆ្មាយ៉ាងហោចណាស់ ១ ទៅ ៣ ក្បាល ហើយសព្វថ្ងៃអាមេរិកតែមួយមានសត្វឆ្មាប្រមាណជា ៩៥ លានក្បាល។ សត្វឆ្មាកាន់កាប់ទឹកដីលើពិភពលោកនេះ គឺដោយសារតែមនុស្សសុទ្ធសាធ ហើយវាដេកស៊ីយ៉ាងស្រួល៕

adverise with khmeread