កំហុសទូទៅគួរតែបញ្ចៀស ពេលដោះស្រាយបញ្ហាពស់ចឹក

យោងតាមអង្គការ Royal Flying Doctor Service South Eastern (RFDS SE) បានឱ្យដឹងថា មានគ្រោះថ្នាក់ជាច្រើនណាស់ នៅពេលនិយាយដល់ការព្យាបាលពស់ចឹក។ អង្គការ RFDS SE បានធ្វើការសិក្សាលើពាក្យចចាមអារ៉ាមនេះ និងបានផ្ដល់ជាដំបូន្មានពីវិធីដោះស្រាយត្រឹមត្រូវនៅពេលពស់ចឹក។

Tracey King គិលានុបដ្ឋាយិកាជាន់ខ្ពស់នៅ RFDS SE បាននិយាយថា "ការសិក្សានេះធ្វើឡើងទាន់ពេលវេលា ខណៈដែលរដូវក្ដៅ ខែរងា និងការឡើងសីតុណ្ហភាពបាននាំសត្វពស់នៅដើមឆ្នាំនេះចេញមកក្រៅ"។

យោងតាម Mark Pelley ជាអ្នកជំនាញប្រមាញ់សត្វពស់ មនុស្សម្នាក់អាចស្លាប់បាន ប្រសិនបើពស់ចឹកមិនព្យាបាលត្រឹមត្រូវក្នុងរយៈពេល ៣០ នាទីនោះ។ Pelley ផ្ដល់ដំបូន្មានថា ពេលណាដែលប្រដាប់ចងឬខ្សែចងរបូត នោះគ្មានអ្វីទប់ពិសមិនឱ្យរីករាលដាលក្នុងប្រព័ន្ធឈាមឡើយ ហើយពិសនឹងចាប់ផ្ដើមរីករាលដាលពេញរាងកាយយ៉ាងរហ័ស"។

RFDS SE បានចេញសារសំខាន់ទាក់ទងនឹងការលាងសម្អាតកន្លែងពស់ចឹក ហើយនិងអ្វីដែលគួរនិងមិនគួរធ្វើដូចខាងក្រោមនេះ។

១. មិនត្រូវលាងសម្អាតកន្លែងពស់ចឹក ឬព្យាយាមច្របាច់ពិសពស់ចេញនោះទេ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាដានពិស ដើម្បីប្រើថ្នាំពិសោធន៏ឱ្យចំជាមួយនឹងឧបករណ៍ពិនិត្យប្រភេទពិស។

២. មិនត្រូវ វះ ឬ កាត់កន្លែងពស់ចឹក ឬចងខ្សែឱ្យខ្ពស់ពីកន្លែងពស់ចឹកនោះទេ។ ការវះ ឬកាត់កន្លែងពស់ចឹក គឺមិនបានការអ្វីទេ។ ហើយការចងខ្សែខ្ពស់ពីកន្លែងពស់ចឹក គឺមិនមានប្រសិទ្ធភាព និងអាចធ្ងន់ធ្ងរថែមទៀតនៅពេលរបូត។

៣. រុំបង់ឱ្យតឹង ហើយកុំកម្រើក ដើម្បីបញ្ឈប់ពិសកុំឱ្យរីករាលដាល ដោយដាក់ក្រណាត់បត់ជាបួននៅលើកន្លែងពស់ចឹក។ ហើយបន្ទាប់មករុំបង់រុំឱ្យក្រាស់ហើយណែន។ ធ្វើបែបនេះគឺមិនអាចទប់ស្កាត់ជាតិពិសមិនឱ្យជ្រាបពេញរាងកាយបាននោះឡើយ។

៤. ហាមដាច់ខាត់មិនត្រូវឱ្យនរណាម្នាក់បណ្ដើរ ឬបំលាស់ទីជើងរបស់អ្នកឡើយ។ ប្រើប្រដាប់គៀប ឬខ្សែកាបូបចងជើងទាំងពីររបស់ជនរងគ្រោះកុំឱ្យរើបម្រើស ហើយដាក់ជនរងគ្រោះនៅលើរទេះរុញ ឬរថយន្តដឹកទៅមន្ទីរពេទ្យ៕

adverise with khmeread