ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ ២ ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២បានឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចផ្ទះជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅថ្ងៃទី១ វិច្ឆិកា ២០១៧ ម៉ោង៤ និង៣០នាទីល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ ណាត ប៊ុនធឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកណ្តាល1 សង្កាត់ច្បារអំពៅ2 ខណ្ឌច្បារអំពៅ, ២-ជនសង្ស័យឈ្មោះ ព្រុំ ស្រីភា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ  ខណ្ឌមានជ័យ, ៣-ជនសង្ស័យឈ្មោះ សុខ ស្រីទៀង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកណ្តាល1 សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និង៤-ជនសង្ស័យឈ្មោះ កែវ សុខលីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម៉ាស្សាស្នាក់នៅផ្ទះជួល ភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) មួយកញ្ចប់ថង់តូច។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់៕

adverise with khmeread