Justin Bieber ចេក? អ្នកគាំទ្រស្រីៗជាច្រើននាក់កំពុងកប់យោបល់ពេលឃើញរូបថតអនាមិកមួយរបស់ Bieber ស្រឡាញ់ប្រុសដូចគ្នា

តារាចម្រៀងប៉ុប Justin Bieber បានធ្វើឱ្យអ្នកគាំទ្រជានារីជាច្រើនយំ ដោយសារតែគាត់ធា្លក់ក្នុងអន្លង់ស្នេហ៍របស់តារាចម្រៀងស្រី Selena Gomez ដ៏ស្រស់ស្អាត។ ប៉ុន្ដែមិនថាអ្នកគាំទ្រអន់ចិត្តប៉ុណ្ណាទេ ពួកគេនៅតែអាចទទួលយកបាន ប៉ុន្ដែលើកនេះអ្នកគាំទ្រជាស្រីៗកាន់តែឈឺក្បាលពេល Justin Bieber មានទំនាក់ទំនងភេទដូចគ្នា បន្ទាប់ពីបែកពី Selena Gomez មក។

Justin Bieber ត្រូវបានគេចាប់អារម្មណ៍ជាច្រើនឆ្នាំចុងក្រោយនេះ ដោយមានការផ្លាស់ប្ដូរម៉ូតសក់ និងស្ទីលថ្មី ដែលមើលទៅដូចជាស្រីពេញលក្ខណៈ ហើយពេលគេប្រៀបធៀបគាត់នឹងពិធីការិនី Ellen DeGeneres គឺមិនសូវខុសគ្នាប៉ុន្មានទេ។

ពាក្យចចាមអារ៉ាមនៃការស្រឡាញ់ភេទដូចគ្នារបស់ Justin Bieber ជាមួយនឹងលោក Austin Mahone កំពុងបង្កឱ្យអ្នកលេងបណ្ដាញសង្គម Twitter រង្គោះរង្គើរ ជាពិសេសរូបថតរបស់ពួកគេថើបគ្នា។

ប៉ុន្ដែក្រោយមានការស៊ើបអង្គេតលើរូបថតថើបគ្នារបស់តារាប្រុសទាំងពីរដួងនេះ គេរកឃើញថាវាគឺជារូបភាពកាត់តទេ៕

adverise with khmeread