លួចជ័រកៅស៊ូបានលុយទិញថ្នាំញៀនជក់

ក្រចេះ ៖ មានករណីចោរលួច ជ័រកៅ ស៊ូមួយកើតទ្បើងនៅថ្ងៃទី០១ វិច្ឆិកា ២០១៧ វេលាម៉ោង ១រសៀល នៅចំណុចចំការរបស់ជនរងគ្រោះឈ្មោះ ម៉ូត ម៉េត ភេទប្រុស ស្ថិតនៅក្នុងភូមិគ្រង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប៉ូលិសឃាត់ខ្លួនម្នាក់។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ម៉ាន់ ស៊ីនូន ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានដើរចូលក្នុងចំការជ័រកៅស៊ូរបស់ជនរងគ្រោះ ឈ្មោះ ម៉ូត ម៉េត ភេទប្រុស អាយុ៥៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគ្រង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រួចក៏ធ្វើសកម្មភាព ដើរ បកជ័រចានកៅស៊ូក្នុងចំការ ដាក់ក្នុងបេរ។

​លុះមក ដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ឈ្មោះ ម៉ូត ម៉េត ជាម្ចាស់ចម្ការបានមកទាន់ឃើញដូចនេះ ក៏មកប្តឹងរាយការណ៍ជូនសមត្ថកិច្ច ហើយ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមនឹងវត្ថុតាង ជ័រកៅស៊ូប្រហែល ០៣គីទ្បូក្រាម នាំមកអធិការដ្ឋានប៉ូលិសស្រុកស្នួលតែម្តង។

​យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉ាន់ ស៊ីនូន បានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើខ្លួនពិតធ្វើសម្មភាព លួចជ័រកៅស៊ូរបស់ឈ្មោះ ម៉ូត ម៉េត ពិតប្រាកដមែន។ កន្លងខ្លួនបានដើរលួចជ័រកៅស៊ូប្រជាពល រដ្ឋ នៅក្នុងភូមិគ្រង និង ភូមិ ព្រែកក្តី ជាញឹកញាប់ ដើម្បីយកលុយទៅទិញថ្នាំញៀន យកទៅប្រើប្រាស់។

​បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្នោះអាសន្ននៅអធិការដ្ឋាន ប៉ូលិសស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាម នីតិវិធី៕

                  

adverise with khmeread