សាហាវមែន! បុរសម្នាក់មានប្រពន្ធ ៣៩ នាក់ កូន ៩៤ នាក់ ចៅ ៣៣ នាក់ ហើយរស់នៅផ្ទះធំជុំគ្នាយ៉ាងសុខសាន្ត

លោក Ziona ប្រធានសាសនានិកាយគ្រីស្ទានហៅថា "Chana" រស់នៅក្នុងវិមានមួយ ដែលមាន ១០០ បន្ទប់ក្នុងភូមិ Baktwang ប្រទេសឥណ្ឌាជាមួយនឹងប្រពន្ធ ៣៩ នាក់ និងកូន ៩៤ នាក់ ហើយមានទាំងចៅ ៣៣ នាក់ទៀតផង។ និកាយសាសនារបស់គាត់អនុញ្ញាតឱ្យគាត់យកប្រពន្ធបានច្រើននាក់តាមតែគាត់ចង់បាន។ ហើយប្រពន្ធទាំងអស់របស់គាត់ស្នាក់នៅក្នុងបន្ទប់នៅជិតបន្ទប់គេងរបស់គាត់ ខណៈដែលកូនរបស់គាត់រស់នៅជាមួយនឹងគ្រួសារដាច់ដោយឡែកពីគ្នាក្នុងវិមានដដែល។

ថ្ងៃធម្មតាក្នុងវិមាននេះ ស្ដ្រីជាប្រពន្ធទាំងអស់នឹងចម្អិនអាហារ ខណៈដែលកូនស្រីបោសសម្អាតផ្ទះ និងបោកខោអាវ។ ចំណែកឯកូនប្រុសវិញជួយដៃជើងឪពុកក្នុងការងារកសិកម្ម និងឱ្យចំណីសត្វ។ ប្រសិនបើអ្នកកំពុងឆ្ងល់ ថាតើពួកគេអាចទ្រទ្រង់គ្រួសារដ៏ធំបែបនេះដោយរបៀបណា គឺពួកគេមានធនធានដោយផ្ទាល់ខ្លួនស្រាប់ និងទទួលយកការបរិច្ចាគ ដែលយូរៗមាន។ គ្រួសារនេះត្រូវការមាន់ ៣០ ក្បាល ដំឡូង ៦០ គីឡូក្រាម និងអង្ករ ១០០ គីឡូដើម្បីចិញ្ចឹមមួយគ្រួសារនេះក្នុងបាយមួយពេល។

ចំណែកឯចៅៗរបស់គាត់ និងកូនវ័យក្មេងជាងគេបង្អស់ ត្រូវចែករំលែកអាហារដូចក្នុងរូបភាពខាងក្រោមនេះ។

រៀងរាល់យប់លោក Ziona ត្រូវរីករាយជាមួយនឹងប្រពន្ធមួយចំនួន វិលជុំតាមកាលវិភាគដើម្បីសម្រុះសម្រួលពួកគេទាំង ៣៩ នាក់។

គាត់មានប្រពន្ធ ៣៩ នាក់ហើយ ប៉ុន្ដែគាត់មិនបញ្ឈប់ដើម្បីរកប្រពន្ធថែមទៀតនោះទេ។ យោងតាមគាត់និយាយថា "ខ្ញុំមានប្រពន្ធច្រើនត្រូវថែរក្សា ហើយខ្ញុំពិចារណាខ្លួនខ្ញុំ ជាបុរសសំណាងម្នាក់លើលោកនេះ"៕

adverise with khmeread