ប៉ូលិសកំពុង​ប្រកាស​រក​សាច់ញាតិ! ប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ, សង្ស័យសម្លាប់ប្លន់យកម៉ូតូ

កណ្ដាល ៖ សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ថ្លុកឈាមដែល​សមត្ថកិច្ច​ដាក់​ការសង្ស័យថា​អាចជា​ករណី​សម្លាប់​ប្លន់​យក​ម៉ូតូ​ និង​កំពុង​ប្រកាស​រក​សាច់ញាតិ។

ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល នៅ​ចំណុច​មាត់​ព្រែក​ដូង ស្ថិតក្នុង​ភូមិ​ត្បួ​ង​ដំរី ឃុំ កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១ វិច្ឆិកា ២០១៧។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ​ដែល​ស្លាប់​នេះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​ហើយ​ជាម​នុស្ស​ប្រុស​មាន​អាយុ​ប្រហែល៣០ទៅ៤០ឆ្នាំ​ ស្លៀកខោ​ជើងវែង​ព ណ៌​ប្រផេះ ​ពាក់អាវរ​ងាដៃ​វែង​ខាងក្រៅ​ពណ៌​គរ​គី ​និង​ពាក់អាវ​ខាងក្នុង​ដៃ​វែង ​ឆ្នូត​ល្អិត​ ពណ៌​ខៀវ​ស មាន​ពាក់​ស្បែកជើង​ជ័រ​ស៊ក​ពណ៌​ខ្មៅ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ​ដេកស្លាប់​ផ្កាប់មុខ​បែរ​ក្បាល​ទៅ​ទិស​ខាងជើង។ សព​មាន​កំពស់១.៦០ម​ សម្បុរ​ស ​ដោយមាន​របួស​ស្នាម​នៅលើ​ថ្ងាស់​ចំហៀង​ខាងឆ្វេង​ស្នាម​មុត​ទំហំ៣ស.ម១ស.ម មុត ផុង​លលាដ៍ក្បាល ជាំ​គ្រាប់ភ្នែក​ខាងស្តាំ​ស្នាម​ជាំ​រង្វង់​ភ្នែក​ទាំងសង្ខាង ជាំ​បរ​បូ​មាត់​ខាងក្រោម​ផ្នែក​ខាងក្នុង។ នៅលើ​សព​មាន​ស្នាម​ចាក់​សាក់​នៅ កជើង​ទាំងសង្ខាង​និង នៅ​កំភួនដៃ​ទាំងសង្ខាង​នៅក្បែរ​សាកសព​មាន​មួកសុវត្ថិភាព១ពណ៌​ខ្មៅ។

សមត្ថកិច្ច​ប៉ុស្ដិ៍​កំពង់ចំលង​បាន​ឱ្យ​ដឹងថា ឈ្មោះ ​ប៉ែន​ រដ្ឋា​ ភេទ​ប្រុស ​អាយុ២៨ឆ្នាំ ​នៅ​ភូមិ​ត្បួ​ង​ដំរី​ ឃុំ​កំពង់ចំលង​ ស្រុក​ខ្សាច់កណ្តាល​, ឈ្មោះ​ អឿន​ ប៊ុនធឿន​ ភេទ​ប្រុស​ អាយុ២២ឆ្នាំ ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​និង​ឈ្មោះ​ ហុង​ យូ​ឡុង​ ភេទ​ប្រុស ​អាយុ៤៣ឆ្នាំ​ នៅ​ភូមិ​ជាមួយគ្នា​បាននាំគ្នា​មក​បង់សំណាញ់​នៅ​កន្លែងកើតហេតុ​ក៏​ស្រាប់តែ​ប្រទះឃើញ​សាកសព ​ក៏​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​កំពង់ចំលង។

បន្ទាប់មក​កម្លាំងប៉ូលិសស្រុក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ខេត្ត​និង​មានការ​ចូលរួម​ពី​លោក មេឃុំ លោក មេភូមិ គ្រូពេទ្យ បានធ្វើការ​ពិនិត្យ​លើ​សាកសព។

សមត្ថកិច្ចបានសន្និដ្ឋានជំ​ហាន​ដំបូង​គេ​សង្ស័យថា ជនដៃដល់​វាយ​ចាក់​សម្លាប់​ជនរងគ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​រួច​ប្លន់យក​ម៉ូតូ​ទៅ​បាត់។

សមត្ថកិច្ច​បានអំពាវនាវ​ដល់​បង​ប្អូន​ណា​ដែល​បាត់​សមាជិកគ្រួសារ​ដែលមាន​ភិនភាគ​ដូចខាងលើ​សូម​ទាក់ទង​មក​សមត្ថកិច្ច​មូលដ្ឋាន។ បច្ចុប្បន្ន​សព​ត្រូវបាន​កប់​នៅក្បែរ​កន្លែងកើតហេតុ៕

adverise with khmeread