ទារកដែលកើតមកគ្មានច្រមុះកាលពីឆ្នាំ ២០១៥ និងអាចរស់បានដល់ឆ្នាំ ២០១៧ ដ៏អព្ភូតហេតុនោះ បានទទួលមរណភាពហើយ

ទារកដ៏កម្រម្នាក់ដែលត្រូវបានគេស្គាល់ថាជាទារកនៃអព្ភូតហេតុដ៏អស្ចារ្យគឺមិនមានទៀតឡើយនៅក្នុងពិភពលោកនេះ!

Eli Thompson ដែលជាទារកម្នាក់បានចាប់កំណើតមកដោយគ្មានច្រមុះដូចទៅនឹងមនុស្សធម្មតា បានស្លាប់នៅឯវ័យពីរឆ្នាំ។ ដំណឹងនេះត្រូវបានបញ្ជាក់ដោយឪពុករបស់ Eli លោក Jeremy Finch ដែលបានបង្ហោះនៅលើបណ្តាញ Facebook អំពីការស្លាប់របស់កូនប្រុសរបស់គាត់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។

ចាប់តាំងពី Eli បានកើតក្នុងឆ្នាំ២០១៥ ទារកដ៏កម្សត់រូបនេះបានតស៊ូយ៉ាងពិបាកជាមួយនឹងជំងឺដ៏កម្រដែលគេហៅថា Arhinia ។ គាត់បានកើតមកដោយគ្មានច្រមុះ ឬប្រហោងច្រមុះនោះឡើយ៕

adverise with khmeread