សុនខឥតម្ចាស់ភ័យញ័រទទ្រើកមួយក្បាល ទីបំផុតបានទទួលភាពកក់ក្តៅជាលើកដំបូងពីមនុស្ស

នេះគឺជាវីដអូនៃសត្វសុនខពោរពេញទៅដោយភាពភ័យខ្លាចមួយក្បាលកំពុងស្រែកយំ ខណៈដែលវាបានទទួលនូវការអង្អែលថ្នាក់ថ្នមជាលើកដំបូង ដែលមើលទៅពិតជាគួរឱ្យខ្លោចចិត្តជាទីបំផុត។

សុនខដែលត្រូវបានម្ចាស់របស់ខ្លួនជាន់ឈ្លីដែលមានឈ្មោះ Kayne មួយក្បាលនេះ ទីបំផុតត្រូវបានជួយសង្គ្រោះ ដោយក្រុមអ្នកស្រឡាញ់សត្វមកពីមណ្ឌលថែទាំសុនខមួយកន្លែងក្នុងប្រទេសរូម៉ានី។

ដូចដែលអ្នកឃើញនៅក្នុងវីដេអូខាងក្រោមនេះ សុនខមួយក្បាលនេះពិតជាមានភាពភ័យខ្លាចជាខ្លាំងក្នុងការអនុញ្ញាតឱ្យអ្នកដទៃមើលថែវា ដែលប្រហែលជាវាព្រួយបារម្ភថាខ្លួនវានឹងត្រូវបានវាយដំម្តងទៀត។

ប៉ុន្តែយ៉ាងណាក្តីពួកគេក៏បានបង្រៀនឱ្យវាមានក្តីជឿជាក់ម្តងទៀត និងបានបង្ហាញវាថា វាទទួលបាននូវសុវត្ថិភាពពេញលេញម្តងទៀតផងដែរ។

Kayne មានស្ថានភាពរឹងប៉ឹងយ៉ាងឆាប់រហ័ស​ ហើយវាក៏ត្រូវបានម្ចាស់ថ្មីទទួលទៅចិញ្ចឹមដែលជាជម្រកថ្មីដែលវារីករាយបំផុតជាមួយនឹងមិត្តថ្មីរបស់វា៕

adverise with khmeread