ប៉ូលិសព្រហ្មទណ្ឌក្រសួងចាប់បានចោរលួចឡាន២នាក់

ភ្នំពេញ ៖ កម្លាំង​ប៉ូលិសការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​ប៉ូលិសព្រហ្មទណ្ឌក្រសួងបានស្រាវជ្រាវ​កំណត់​មុខសញ្ញា​រហូត​ឃាត់ខ្លួន​បុរស២នាក់ បញ្ចូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​មួយគ្រឿង ស្ថិ​តនៅ​ចំណុច​មុខផ្ទះ​លេខ៥៣ ផ្លូវ​លេខ៣៤៨ ភូមិ​ទី៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌចំការមន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។

​ប៉ូលិសនិយាយថា ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​មានឈ្មោះ ហៀន ឈឿន​ណា​រ៉ុង ភេទ​ប្រុស អាយុ២៨ឆ្នាំ ត្រូវបានសមត្ថកិច្ចប្រគល់រថយន្តឱ្យវិញរួចហើយ។

​ចំណែក​ជនសង្ស័យ​ទាំង២នាក់​រួមមាន​ទី១.ឈ្មោះ ហាក់ សូរិយា, និង​ទី២ឈ្មោះ ប៊ុន ពៅ បានសារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​រថយន្ត​របស់​ជន​រងគ្រោះ​ពិត​ប្រាកដ​មែន។ វត្ថុតាង​ដកហូត​បាន រថយន្ត​ម៉ាក ហាយ​លែ​ន​ឌ័រផលិត​ឆ្នាំ២០០០ ពាក់​ស្លាក់​លេខ​សៀមរាប 2A-9367។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង២នាក់ រួមជាមួយ​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread