adverise with khmeread 1

Juventus ចូលរួម​ជាមួយ Bayern Munich និង Man Utd ដើម្បី​ប្រជែង​យក​កីឡាករ​វ័យក្មេង​មាន​សមត្ថភាព​របស់ Benfica

​មានការ​រាយការណ៍​ថា ក្រុម​សេះបង្កង់ Juventus កំពុង​សង្កេត​ចំពោះ​យុវជន​ចំណាន Renato Sanches របស់​ក្លឹប​ខ្លាំង​ព័រ​ទុយ​ហ្គា​ល់ Benfica ខណៈ​ក្រុម​បាន​បញ្ជូន​អ្នកតាមដាន​ឱ្យ​សង្កេតមើល​រូបគេ​ក្នុងការ​ប្រកួត​ថ្មីៗ​នេះ​។​

Sanches ប្រហែល​ជាមាន​អាយុ​ត្រឹមតែ ១៧ ឆ្នាំ​មែន ប៉ុន្តែ​ការលេង​របស់គេ​សម្រាប់​ក្លឹប​យក្ស​ព័រ​ទុយ​ហ្គា​ល់​មួយ​នេះ​បានធ្វើ​ឲ្យ​មានការ​ប្រៀបធៀប​ជាមួយ​ខ្សែបម្រើ​ឆ្នើម​របស់ Juventus កីឡាករ Paul Pogba​។​

​តារា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​មានតម្លៃ​ខ្លួន​យ៉ាងហោចណាស់​ក៏ ៨០ លាន​ផោន​ដែរ ប៉ុន្តែ​រូបគេ​អាច​ចាក​ចេញពី​ក្រុម​ក្នុងតម្លៃ​ប្រហែល ៦០ លាន​ផោន​។​

​រាយការណ៍​ដោយ​វេ​ប​សាយ as.com ក្រុម​គ្រង​តំណែង​ជើងឯក Serie A រដូវ​កាល​ចាស់​មួយ​នេះ កំពុងតែ​បញ្ចុះបញ្ចូល​ខ្សែបម្រើ​វ័យក្មេង​ម្នាក់នេះ ដោយសារ​គេ​ឃើញ​កីឡាករ​រូបនេះ​អាច​ជំនួស Pogba ដែល​កំពុងមាន​វាសនា​មិន​នឹងន​ជាមួយ Juventus​។​

​ក្លឹប​យក្ស​អ៊ីតាលី​មួយ​នេះ​ត្រូវតែ​ហ៊ាន​ចំណាយ​ប្រសិនបើ​ពួកគេ​ជ្រើសរើស​ទិញ Sanches ដោយសារ​ក្រុម​ធំៗ​ដូចជា Man Utd និង Real Madrid កំពុង​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​រូបគេ​ដែរ​។​

​លើសពីនេះ​ទៀត លោក Jose Mourinho ដែល​អាច​នឹង​ដឹកនាំ​បិសាច​ក្រហម​នោះ នឹង​អាច​សម្រួល​ផ្លូវ​សម្រាប់​យុវជន​របស់ Benfica មកកាន់​ទឹកដី Old Trafford ដោយសារ​លោក​ជា​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​ស្រាប់​។​

​កីឡាករ Renato Sanches បានបង្ហាញ​ខ្លួន​ចំនួន ២៤ ដង​ឲ្យ Benfica ខណៈ​រកបាន​តែ​ពីរ​គ្រាប់​ប៉ុណ្ណោះ​ក្នុងនាម​ជា​ខ្សែបម្រើ​៕

 

adverise with khmeread

មតិយោបល់