ផ្ទុះ​កំប៉ុង​ហ្គាស​ចៀន​ប្រហិតរបួសស្ត្រីម្នាក់ និងក្មេងម្នាក់

ភ្នំពេញ៖ មាន​ករណី​ផ្ទុះ​កំប៉ុង​ហ្គាស​ចៀន​ប្រហិតមួយកើតឡើងបង្កការភ្ញាក់ផ្អើលនៅ​សួនច្បារ​ឌ្រី​ម​ឡែ​ន ក្បែរ​កំពង់ដរ អរិយ​ក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានធ្វើ​ឱ្យ​មនុស្ស២នាក់​រងរបួស​ធ្ងន់-ស្រាល នៅ​ម៉ោង​ប្រមាណ​ជា២រសៀល​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះ​ទាំង២នោះ មានឈ្មោះ រ៉ា ស្រី​លក្ខណ៍ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ លក់​បន្លែ​នៅ​ផ្សារ នាគ​មាស និង ឈ្មោះ ធី មូលី​កា អាយុ ៦ ឆ្នាំ ជា​កូនកំព្រា នៅ​ជាមួយ​ជីដូន​ចាស់។

​ក្រោយ​កើតហេតុ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅក្បែរនោះ បាន​ជួយ​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ៕

adverise with khmeread