Sunderland បានបណ្តេញគ្រូបង្វឹកលោក Simon Grayson បន្ទាប់ពីដឹកនាំបាន១៥ប្រកួត

          ក្លឹប Sunderland បានបណ្តេញ​គ្រូបង្វឹកលោក​ Simon Grayson បន្ទាប់ពី​ប្រកួត​ស្មើ​ជាមួយក្រុម​បាតតារាង​ Bolton Wanderers ៣-៣ ។ លទ្ធផល​ស្មើ​នេះ​បានធ្វើ​ឲ្យ​ក្រុម​​ Sunderland ធ្លាក់ចូលក្នុង​តំបន់​កាត់​ចេញ​នៅ​ក្រប​ខណ្ឌ Championship ហើយ​ក្លឹប​ប្រញាប់​បណ្តេញ​អ្នកចាត់ការដែលជាអតីត​គ្រូ​បង្វឹក​របស់​ក្លឹប Preston និង​ក្លឹប Leeds រូបនេះចេញ។

          លោក Grayson ទើបនឹងបានបន្ត​តំណែង​ពី​លោក David Moyes នៅ​ពហុកីឡាដ្ឋាន Stadium of Light កាលពី​ខែមិថុនា បន្ទាប់ពី​ក្លឹប​នេះត្រូវ​បាន​កាត់​ចេញពី​ក្របខណ្ឌ​ PL ដែល​ពេល​នោះ​លោកបានចុះកិច្ច​ព្រម​ព្រៀង​ដឹកនាំ​រយៈ​ពេល​បីឆ្នាំ។

          ប៉ុន្តែអាណត្តិ​របស់​លោក Grayson បានបញ្ចប់ទៅវិញ​ត្រឹមតែ​១៥ប្រកួត​ ហើយ​ពួកគេ​ឈ្នះ​តែ​មួយប្រកួត​ប៉ុណ្ណោះ​នៅក្នុងលីក។

ក្នុងសេចក្តីថ្លែង​ការណ៍របស់ក្លឹប​បាន​ឲ្យដឹងថា “​ក្លឹប Sunderland AFC បាន​បញ្ចប់ទំនាក់ទំនង​ជាមួយ​អ្នកចាត់ការ​ Simon Grayson​ ហើយ​។ ក្លឹប​ចង់​ឈរជើងនៅក្នុង​ស្ថិតិ​ល្អមួយ ហើយ​អរគុណលោក Simon និង​ក្រុម​ការងាររបស់​គាត់ចំពោះ​កិច្ច​ប្រឹងប្រែង​ អំឡុង​ពេល​ធ្វើ​ការងារជាមួយក្លឹបនេះ”៕

adverise with khmeread