តែប៉ុណ្ណេះលែងបាក់ស្បាតទៀតហើយ! ពេទ្យឆ្មបអង់គ្លេសប្រាប់ទិកនិកសម្រាលកូន ដែលជួយបន្ថយការឈឺចាប់យ៉ាងច្រើន និងប្រាប់ឱ្យកែកំហុសធំមួយដែលស្ត្រីលើផែនដីនៅតែអនុវត្តពេលសម្រាល

មានរឿងរ៉ាវច្រើនណាស់ទាក់ទិននឹងការសម្រាលកូនក្នុងចំណោមភរិយាទាំងឡាយ ហើយរឿងមួយដែលគេអនុវត្តទាំងខុសជាយូរយារណាស់មកហើយនោះ គឺ "ខំប្រឹងឱ្យខ្លាំង" ពេលកំពុងសម្រាលកូន។ 

ប៉ុន្តែកម្មវិធីថ្មីមួយដឹកនាំដោយក្រុមពេទ្យឆ្មបអង់គ្លេស បានកំពុងធ្វើការងារដើម្បីលុបបំបាត់ជំនឿមិនសមហេតុផលនេះ ដោយលើកទឹកចិត្តស្ត្រីឱ្យបន្ធូរតាមដំណើរក្នុងពេលសម្រាលកូន និងពិចារណាប្តូរជំហរខ្លួនផ្សេងវិញ ប្រសិនបើពិបាកសម្រាល ជាជាងខំប្រឹងឱ្យកូនឆាប់កើតនៅជំហរខ្លួនដដែលៗ ទាំងឈឺចាប់។

ដោយរៀបចំឡើងដោយបុគ្គលិកនៅអង្គការ Medway Foundation Trust នៅទីក្រុង Kent ប្រទេសអង់គ្លេស ការណែនាំនេះបានកាត់បន្ថយករណីរហែកសាច់ដ៏ឈឺចាប់គួរឱ្យបាក់ស្បាតពី ៧% មកត្រឹម ១% នៃស្ត្រីសម្រាលកូន និងបានកាត់បន្ថយការខូចខាតលើរាងកាយដោយចៃដន្យអំឡុងពេលឆ្លងទន្លេបាន ៨៥% នៅក្នុងមន្ទីរពេទ្យសម្ភពមួយចំនួន។

កម្មវិធីនេះត្រូវបានបង្កើតឡើងដំបូងបំផុតគឺដើម្បីឆ្លើយតបទៅនឹងការអំពាវនាវឱ្យមានសកម្មភាព ពីសំណាក់មហាវិទ្យាល័យវេជ្ជសាស្ត្រសម្ភពនិងរោគស្ត្រី (RCOG) និងមហាវិទ្យាល័យឆ្មបអង់គ្លេស បន្ទាប់ពីមានការកើនឡើងករណីរហែកដាច់សាច់ធ្ងន់ធ្ងរលើស្រ្តីជិត ១៤.០០០ នាក់ក្នុងឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៤ អំឡុងពេលសម្រាលកូន។

ស្ត្រី ៩ នាក់ក្នុងចំណោម ១០ នាក់បានរងរបួសដាច់រហែកសាច់ក្នុងអំឡុងពេលសម្រាលកូន ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ វាអាចនាំឱ្យមានបញ្ហាហូរទឹកនោមជាប់រហូត និងបញ្ហាសរសៃប្រសាទអស់មួយជីវិត។

វាជាអ្វីដែលលោកស្រី Dot Smith ប្រធានពេទ្យឆ្មបនៅឯអង្គការ Medway Foundation បានស្តីបន្ទោសចំពោះការយល់ច្រឡំថា ស្ត្រីត្រូវតែខំប្រឹងរុញច្រានអំឡុងពេលសម្រាលកូន។

លោកស្រីបានប្រាប់វេបសាយ Daily Mail​ ថា "ពេលយើងឃើញ ២២ ករណីនៃការដាច់រហែកសាច់កម្រិត ៣ ក្នុងមួយខែៗ យើងយល់ថាវាមិនមែនជារឿងល្អទេ"។

ផ្ទុយទៅវិញគោលការណ៍ណែនាំថ្មីរបស់អង្គការគឺលើកទឹកចិត្តឱ្យស្ត្រីសាកល្បងជំហរខ្លួនផ្សេងពេលសម្រាលជំនួសវិញ ដូចជាក្រោកឈរ ឈរហើយឱនក្បាលចុះក្រោម ឬសម្រាលកូនដោយលុតជង្គង់ ហើយណែនាំស្ត្រីឱ្យដកដង្ហើមវែងៗតាមចង្វាក់នៃការកន្ត្រាក់ម្តងៗ។

ក្រុមពេទ្យឆ្មបអង់គ្លេសក៏ណែនាំកុំឱ្យទាញទារកអំឡុងពេលសម្រាលផងដែរ ហើយជំនួសមកវិញ ត្រូវយកដៃទ្រទារកនៅពេលវាចាប់ផ្តើមលេចចេញមកក្រៅ ដើម្បីកាត់បន្ថយសម្ពាធលើក្បាលពោះរបស់ទារិកា ដែលអាចមានបញ្ហាដល់ប្រដាប់ភេទទារក៕

adverise with khmeread