ចង់ទិញខោខូវប៊យដែលត្រូវម៉ាច់ មិនចាំបាច់ចូលបន្ទប់ល៎សាកមើលនាំតែខាតពេលទេ ប្រើក្បាច់បុរាណលឿនហើយច្បាស់សឹង ១០០ ភាគរយទៀត!

ចង់ទិញខោខូ​វ​ប៊​យ ដែលស័ក្តិសមនឹងអ្នក លើកក្រោយអ្នកមិនចាំបាច់ចូលបន្ទប់ល៎មើល៎នោះទេ អនុវត្ត ៤ វិធីនេះរួចប្រវែងជើង និងទំហំចង្កេះខោគឺដឹងទាំងអស់។

១. រើសទំហំចង្កេះខោ
ជ្រើសទំហំចង្កេះខោឱ្យត្រូវនឹងអ្នកតែម្ដង គឺងាយស្រួលណាស់។ អ្នកគ្រាន់តែបិទឡេវ រុំវានឹងក ថាតើវាពេញក ឬមិនពេញ។ បើវាពេញ គឺវាត្រូវនឹងចង្កេះរបស់អ្នកហើយ។

២. ការវាស់រយៈទទឹង
អ្នកអាចសាកល្បងវិធីនេះបាន ហើយវាច្បាស់ជាងនឹងវិធីខាងលើ។ អ្នកគ្រាន់តែក្ដាប់ដៃ រួចដាក់ចូលទទឹងខោពីកែងដៃទៅដល់ដៃក្ដាប់។ ប្រសិនបើអ្នកដាក់ដៃចូលក្នុងរូបភាពនោះ ចង្អៀត វាមិនត្រូវនឹងអ្នកទេ។ ចំណាំ ៖ វិធីនេះត្រឹមត្រូវចំពោះអ្នកដែលមានចង្កេះស្ដង់ដារប៉ុណ្ណោះ មានន័យថា ប្រសិនបើអ្នកធាត់ វាស់តាមដៃគឺចប់ហើយ។

៣. ប្រវែងជើងខោ
ចង់ដឹងថាប្រវែងជើងត្រូវនឹងអ្នកទេ អ្នកគ្រាន់តែចាប់ជើងខោលាតសន្ធឹងមើលជាការស្រេច។ បើអ្នកទាញទៅនៅសល់នោះវាលើសកម្ពស់អ្នកហើយ ប៉ុន្ដែបើវាទាញទៅស្មើនឹងការលាតដៃរបស់អ្នកសូមអ្នកទិញវាទៅ។

៤. ទំហំជើងខោ
ដើម្បីវាស់ទំហំជើងខោ អ្នកគ្រាន់តែក្ដាប់ដៃរបស់អ្នករួចស៊កចូលក្នុងជើង បើវាចូលទៅរលូនគឺស័ក្តិសមនឹងអ្នក ប៉ុន្ដែបើវាមានសភាពតឹងគឺមិនសមទេ៕

adverise with khmeread