adverise with khmeread St

ឃាត់ខ្លួនបុរសម្នាក់លួចស្លាករថយន្តគេប្រើប្រាស់

     ភ្នំពេញ៖ ប៉ូលិសខណ្ឌ៧មករាបានឃាត់ខ្លួនបុរសម្នាក់ នៅចំណុចខាងក្រោយក្រុមហ៊ុនខេហ្វ័រ ផ្លូវលេខ១៦៩ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករាកាលពីវេលាម៉ោង៨កន្លះយប់នៅថ្ងៃទី៥ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្តគេយកទៅប្រើប្រាស់ ។
     ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ​លក់គ្រឿងរថយន្ត មានទីលំនៅផ្ទះលេខ ១០Eo ផ្លូវលេខ ២១៦ បុរី លឹម ឈាងហាក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  ។
    បន្ទាប់ពីមានបណ្តឹង ពីជនរងគ្រោះឈ្មោះ គួច គំនិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះលេខ ២១E1 ផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូទី២ ​ខណ្ឌទួលគោក។
    ប៉ូលិសបន្តថា កាលពីថ្ងៃទី៣០វិច្ឆិកាឆ្នា២០១៥ម្ចាស់រថយន្តឈ្មោះ គួច គំនិត បានបើករថយន្តម៉ាកវីស្តូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-7718 ទៅចតមុខចំណុចឃ្លាំងក្រុមហ៊ុនខេហ្វ័រ ផ្លូវលេខ១៦៩ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។ លុះដល់ម៉ោង គាត់ចេញពីធ្វើការ ទៅយករថយន្ត ស្រាប់តែចោរលួចស្លាករថយន្តទាំងខាងមុខនិងខាងក្រោយ បាត់តែម្តង។
     រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៨និង៣០នាទី យប់សនិ្តសុខយាមនៅក្រុមហ៊ុនមួយ លើផ្លូវលេខ១៦៩ បានឃើញរថយន្តម៉ាកកាមេរីបាឡែន ស៊េរីឆ្នាំ២០០២ ពាក់ស្លាក​លេខរបស់រថយន្តវីស្តូ ដែលបាត់នោះ គាត់ក៏តាម ហើយប្តឹងសមត្ថកិច្ចឲ្យជួយឃាត់ ។
    លុះដល់ចំណុចមុខផ្ទះលេខ៥ ផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ធ្វើការឃាត់រថយន្តនោះឲ្យឈប់ រួចបានយករថយន្តបាឡែន និងអ្នកបើកបរមកប៉ុស្តិ៍រដ្ឋបាល​វាល​វង់។
    បន្ទាប់ពីឃាត់រថយន្ត និងជនសង្ស័យឈ្មោះ កែវ បូរ៉ា បាននិយាយថា រថយន្តខាងលើនេះទិញកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីឈ្មោះ ស៊ី វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ ។
    បច្ចុប្បន្នជនសង្ស័យនិងរថយន្ត ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋានប៉ូលិសខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់