adverise with khmeread How to activate the flashlight of an android phone

បើ​ឃើញ​កម្មវិធី "​ពិល​" ឬ Flashlight ទាំងនេះ​សូម​ប្រញាប់​លុបចេញ​ពី​ទូរស័ព្ទ​ជាបន្ទាន់​

​     ផ្អែក​តាម​អ្នកជំនាញ​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត លោក Gary Miliefskynt បានឱ្យដឹងថា "​កម្មវិធី​ពិល​ល្បីៗ​ទាំង ១០ គឺ​សុទ្ធតែជា​មេរោគ​ទាំងអស់​។ ពួកវា​ជា​មេរោគ ដែល​កំពុង​ធ្វើ​ចារកម្ម លបមើល និង​លួច​ទិន្នន័យ​"​។ អ្វី​ដែលជា​រឿង​ត្រូវ​ប្រកាសអាសន្ន​បំផុត​នោះ​គឺថា "​មនុស្ស ៥០០.០០០.០០០ នាក់​ត្រូវបាន​មេរោគ​ជ្រាប់ចូឡ​ក្នុង​ទូរស័ព្ទ និង​ពុំបាន​ដឹងខ្លួន​នោះទេ​"​។ 

​    ​កម្មវិធី​ទាំងនោះ​រួមមាន​ដូចជា​៖ ១.Super-Brght LED Flashlight, ២.Brightest Flashlight Free, ៣.Tiny Flashlight +LED, ៤.Flashlight (​រូប​ខៀវ​), ៥.Flashlight (​រូប​ក្រហម​), ៦.Brightest LED Flashlight, ៧.Color Flashlight, ៨.High-Powered Flashlight, ៩.Flashlight HD LED, និង ១០.Flashlight: LED Torch Light​។ 

​    ​ព័ត៌មាន​នេះ​គឺជា​ដំណឹង​គួរឱ្យភ្ញាក់ផ្អើល​បំផុត​សម្រាប់​អ្នក​និយម​ប្រើ​ស្មា​ត​ហ្វូ​ន សូម​ចែករំលែក​ដល់​គ្រួសារ និង​មិត្តភក្តិ​ដើម្បី​ការពារ​ពួកគេ​ពី​ការ​លួច​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​៕ 

 

adverise with khmeread
ប្រភព៖ ​វ៉ាយដុនយូត្រាយឌីស

អ្នកនឹងចូលចិត្ត

មតិយោបល់