ឃាត់នារីម្នាក់លួចទ្រព្យសម្បត្តិក្នុងផ្ទះសំណាក់ "សំណាង"

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី២បានឃាត់ខ្លួនជនសង្ស័យម្នាក់ថ្ងៃទី០២ វិច្ឆិកា ២០១៧ វេលាម៉ោង១០យប់ ពីបទលួចកាបូប និងទូរស័ព្ទដៃនៅចំណុចក្នុងផ្ទះសំណាក់យីហោ សំណាង បន្ទប់លេខ០០៤ មានទីតាំងផ្ទះលេខ២៩.៣១ ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។       

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ វី ដានិត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរស្រ្ដីរកស៊ីផ្លូវភេទមានទីលំនៅផ្ទះលេខ៥ ផ្លូវលេខ១១៩ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។   

ចំណែកជនរងគ្រោះ ឈ្មោះ គុជ វីរីយ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរ និស្សិតស្នាក់នៅផ្ទះលេខ៤៣២ ផ្លូវលេខ៥៨៨ សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ មានកាបូបដៃមួយ.លុយចំនួន២៥០ដុល្លារ ទូរស័ព្ទដៃមួយម៉ាកអាយហ្វូន៧ផ្លើស អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមួយ បណ្ណសម្គាល់និស្សិតមួយ។        

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread