ឃាត់បុរសខ្មែរឥស្លាមម្នាក់ជាមួយថ្នាំញៀន១០កញ្ចប់

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ព្រែកប្រាបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខដីឡូត៍គ្មានលេខ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០២ វិច្ឆិកា​ ២០១៧ ម៉ោង១០និង៣០ នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឡោះ អះម៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦ “ភ៤” ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដកហូតវត្ថុតាងមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១០កញ្ចប់ថង់តូចនិងកូនកាបូប០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់៕

adverise with khmeread