ប៉ូលិសស្រុកប្រាសាទបល្ល័ង្កចាប់បានចោរលួចម៉ូតូមុនម្ចាស់ដាក់ពាក្យបណ្តឹង

កំពង់ធំ​ ៖​ កម្លាំងប៉ូលិសស្រុកប្រាសាទបល្ល័ង្ក បានធ្វើការត្រួតពិនិត្យរដ្ឋបាលតាម ដងផ្លូវ ពើបប្រទះមនុស្សចម្លែក បានកំពង់ជិះម៉ូតូតាមផ្លូវ ពេលប៉ូលិសហៅឈប់ដើម្បីត្រួតពិនិត្យ ជនមុខសញ្ញាបានចុះពីលើម៉ូតូរត់គេចខ្លួន។

ពេលនោះកម្លាំងប៉ូលិសបានយកម៉ូតូនោះមករក្សាទុក និងតាមរកមុខសញ្ញា លុះដល់ម៉ោង០៩ព្រឹក ថ្ងៃទី២ វិច្ឆិកា ២០១៧ ទើបរកឃើញ ព្រមទាំងបានហៅមកសាកសួរនៅអធិការដ្ឋានប៉ូលិសស្រុកកំពង់ស្វាយ។

បន្ទាប់មកប៉ូលិសបានទទួលបណ្តឹងពីការបាត់ម៉ូតូ០១គ្រឿង កាលពីយប់ថ្ងៃទី០២ វិច្ឆិកា ២០១៧ ដែលមានម្ចាស់ឈ្មោះ ទូច លាន់ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ជាកន្លែងកើតហេតុ។

បន្ទាប់មកកម្លាំងជំនាញបានសហការស្រាវជ្រាវ និងកំណត់បានជនសង្ស័យឈ្មោះសួន យ៉ុល ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិបុស្សពៃ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដែលប៉ូលិសឃាត់ខ្លួន គឺជាជនប្រព្រឹត្តបទល្មើសលួចម៉ូតូខាងលើ។ ពេលនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

​                           

adverise with khmeread