អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ ០២ នាក់ទៅផ្តន្ទាទោស

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាការនាថ្ងៃទី៣ វិច្ឆិកា​ ២០១៧ បន្ទាប់ពី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៌ សថ្លា ០៨កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចផ្លូវដែក សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០១៧។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទាំង ០២នាក់ រួមមាន១.ឈ្មោះ ម៉ឹង វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ និង២.ឈ្មោះ ចាន់ សារុន ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នាថ្ងៃនេះ៕

adverise with khmeread