ចាប់ខ្លួនជនជាប់ចោទម្នាក់តាមដីការឿងគ្រឿងញៀន

កណ្តាល ៖ ជនជាប់ចោទម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០១ ខែ វិចិ្ឆកា ឆ្នាំ២០១៧ វេលាម៉ោង១ និង៣៥នាទី នៅចំណុចភូមិ ក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនជាប់ចោទឈ្មោះ ជ័យ ជាង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ការចាប់ខ្លួនយោងតាមដីកាលេខ ២០០ ដកបចខ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ ព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

បច្ចុប្បន្នបានបញ្ជូនមកអធិការដ្ឋានស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread