បើកម៉ូតូជ្រុលបុកបង្គោលភ្លើងស្លាប់ម្នាក់របួសម្នាក់នៅមណ្ឌលសីមា

កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើកនៅចំណុច ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺ ជិះម៉ូតូបើកបុកបង្គោលភ្លើង បណ្តាលឱ្យស្លាប់ម្ាក់ និងរងរបួសស្រាលម្នាក់នៅយប់ថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០១៧។

​ប៉ូលិសនិយាយថា សពរងគ្រោះឈ្មោះ ម៉ៅ  ហេងភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅស្នាក់នៅបណ្តោះអាសន្នភូមិ ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទនិងអ្នករួមដំណើរ ឈ្មោះ ងី  សុបិន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា របួសស្រាល។

​ក្នុងករណីនេះសពជនរងគ្រោះបានទៅធ្វើបុណ្យនៅវត្តជោតញ្ញាណ ក្រោយធ្វើកោសល្យវិច័យរួច រីឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋានស្រុកមណ្ឌលសីមាចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread