ឯកសារទម្លាយដោយ CIA បង្ហាញថា ប៊ីនឡាដិន ចូលចិត្តលេងហ្គេម Super Mario និងហ្គេមបាញ់គ្នា

អតីតមេភេវករ អូសាម៉ាប៊ីនឡាដិន ជាក់ស្ដែងជាអ្នកចូលចិត្តលេងហ្គេមម្នាក់។ អតីតមេដឹកនាំក្រុមអាលកៃដារូបនេះបានលេងហ្គេមល្បីៗមួយចំនួនដោយរួមបញ្ចូល Counter-Strike, Half-Life, Super Mario Bros., Final Fantasy VII និងDragon Ball Z។

ការលាតត្រដាង ដែលរាយការណ៍ដោយ Newsweek នេះ ត្រូវបានរកឃើញក្នុងឯកសារដ៏ច្រើនដែលរកឃើញពីកុំព្យូទ័ររបស់ប៊ីនឡាដិន និងបានចេញផ្សាយកាលពីថ្ងៃពុធដោយទីភ្នាក់ងារ CIA។

ដំណឹងអំពីចំណង់ចំណូលចិត្តលេងហ្គេមរបស់ប៊ីនឡាដិនចំពោះហ្គេមបាញ់គ្នា Counter-Strike ហាក់សមហេតុផល ព្រោះថាហ្គេមនេះមានរួមបញ្ចូលក្រុមភេរវកម្មនិងក្រុមប្រឆាំងភេវករដែលមានកិច្ចការកម្ចាត់ការវាយប្រហារ។

ចាប់តាំងពីមេក្លោងនៅពីក្រោយការវាយប្រហារនៅថ្ងៃទី ១១ កញ្ញាដែលមានដើមកំណើតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតរូបនេះត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់កងកម្លាំងពិសេសអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០១១ មក គេបានដឹងថា ប៊ីនឡាដិនបានទទួលយកវប្បធម៌លោកខាងលិច បើទោះបុរសរូបនេះបានសន្យាថានឹងវាយប្រហារលោកខាងលិចក្រោមឈ្មោះអ៊ីស្លាមក៏ដោយ។

ការបញ្ចេញរបស់ CIA ក៏បានបង្ហាញថា ប៊ីឡាដិនក៏ជាអ្នកចូលចិត្តវីដេអូក្មេងខាំដៃ "Charlie Bit My Finger" ដែលបានល្បីពាសពេញ YouTube តាំងពីឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្នដែរ៕


adverise with khmeread