កីឡាករវ័យក្មេង Charly Mousonda ប្រាប់ក្លឹប Chelsea ថា ចង់ចាកចេញ

          កីឡាករវ័យក្មេង Charly Musonda បាន​បង្ហាញមុខ​ត្រឹម​តែ​បួន​លើក​ប៉ុណ្ណោះជាមួយ Chelsea នៅរដូវកាល​នេះ​ដែលធ្វើឲ្យកីឡាកររូបនេះសម្រេចចិត្តប្រាប់​ក្លឹប​ Chelsea ​ថា ខ្លួន​ចង់​ចាក​ចេញ​​នៅ​ខែ​មករា​។

          ការ​សម្រេចចិត្ត​របស់​ខ្សែបម្រើប្រយុទ្ធវ័យ​២១​ឆ្នាំរូបនេះនឹង​បន្ថែមបញ្ហា​សម្រាប់លោក​ Antonio Conte ដែល​អះអាងថា លោក​កំពុង​ខ្វះ​កម្លាំង​សម្រាប់​ក្រុម​ជម្រើស​ដំបូង​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។

          ប៉ុន្តែ​កីឡាកររូបនេះមិនសប្បាយ​ចិត្ត​ដោយ​សារតែ​មិនសូវមាន​ឱកាស​បង្ហាញមុខបន្ទាប់ពី​​បានលេង​ត្រឹម​តែ​៤​លើក​ប៉ុណ្ណោះនៅ​រដូវ​កាល​នេះ រួម​ទាំង​ពី​រប្រកួតនៅ​ League Cup ផងដែរ។

          ទោះបីជាយ៉ាងណា Chelsea ប្រហែលជា​មាន​ភាព​ស្ទាក់ស្ទើ​រ​ក្នុងការ​អនុញ្ញាត​ឲ្យ​ Mousonda ចាកចេញ លុះត្រា​តែពួកគេមានជម្រើសល្អ​៕

adverise with khmeread