លោក Arsene Wenger ដាក់បំរាមចំពោះខ្សែបម្រើ Jack Wilshere ខណ:ដែលកិច្ចសន្យាជិតចប់

          អ្នកចាត់ការយូរអង្វែងរបស់ក្រុម Arsenal លោក Arsene Wenger បាន​និយាយថា លោកចង់​រក្សា​ទុក​កី​ឡាករ​ Jack Wilshere ហើយ​បាន​កំណត់​ពេលនៅ​ខែធ្នូ​នេះដើម្បី​ដោះ​ស្រាយ​បញ្ហា​អនាគត​របស់​កីឡាករ​រូបនេះ។

          កិច្ច​សន្យា​របស់ Wilshere នឹងផុត​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ​ ហើយ​ក្តី​រំ​ពឹង​​របស់​កីឡាករ​រូបនេះ​​មិនទាន់ច្បាស់លាស់ទេនៅ​ដើម​រដូវកាល​នេះ បន្ទាប់ពី​វិលត្រឡប់​មកពី​ការ​លេងក្នុងកិច្ច​សន្យា​ខ្ចីជើង​នៅ​ក្លឹប Bournemouth កាលពី​រដូវកាល​មុន។

          ប៉ុន្តែ​កីឡាករ​រូបនេះបាន​ស្តាទម្រង់​លេងរបស់​ខ្លួន​ឡើង​វិញ ហើយ ​លោក Wenger បានជំរុញឲ្យ​លោក Gareth Southgate ​កោះ​ហៅ​កីឡាករ​រូបនេះ​ឲ្យចូល​ក្នុងក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ។

          Wilshere លេង​បាន​១៣​នាទីប៉ុណ្ណោះ​នៅក្របខណ្ឌ​ PL នៅ​រដូវកាល​នេះ ហើយ​បានបង្ហាញមុខភាគច្រើន​នៅ​ក្របខណ្ឌ Europa League និង​ការ​ប្រកួតំ  ​ដណ្តើម​ពាន EFL Cup ។

          ការសម្រេចចិត្ត​ដើម្បី​ចុះកិច្ច​ព្រមព្រៀង​ថ្មីរបស់ Wilshere នោះទំនងជា​ជាប់គាំងដោយ​សារតែមិនប្រាកដ​ថា តើ​កីឡាករ​រូបនេះ​អាចមាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើស​ដំបូង​របស់​លោក Wenger​ ឬយ៉ាងណា៕

adverise with khmeread