adverise with khmeread Article 1046622 025535a400000578 669 468x286

កុមារី​អាយុ​១២​ឆ្នាំ​លង់ទឹក​ស្លាប់​នៅ​តំបន់​ថ្ម​រូង​

    ព្រះសីហនុ ៖ ក្មេងស្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅវេលា​ម៉ោង​១​កន្លះ​រសៀល​ថ្ងៃទី​១៦​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​តំបន់​ទេសចរណ៍​ថ្ម​រូង​ស្ថិតក្នុង​ឃុំ​កំពង់​សិលា ស្រុក​កពង់​សិលា​ខេត្ត​ព្រះសីហនុ ។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ លុច ដា​វីន អាយុ​១២​ឆ្នាំ​ម្តាយ​ឈ្មោះ វ៉ាន់ ឪពុក​ឈ្មោះថា រស់នៅ​ភូមិ​គោក​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​បានមក​លេង​ទឹក​នៅ​តំបន់​ទេសចរណ៍​ថ្ម​រូង ក៏​រអិល​ជើង​ធ្លាក់​ចូលទៅ​ទឹក​ជ្រៅ​បណ្តាល​ឲ្យ​លង់​ស្លាប់​តែម្តង ខណ​:​ពេលដែល​អ្នកលេង​ជាមួយ​ពំ​ុ​បាន​ចាប់អារម្មណ៍​មើល​។​

    បច្ចុប្បន្ន សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់