ប៉ូលិសខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ចោរឆក់កាបូប២នាក់

ភ្នំពេញ ៖ ប៉ូលិសខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជនសង្ស័យ២នាក់បន្ទាប់ពីបានធ្វើ​សកម្មភាព​ឆក់​កាបូប​​ពី​ស្ត្រី​ម្នាក់ មិនបាន​សម្រេច​ភ្លាត់ស្នៀត នៅ​ចំណុច​ផ្លូវ២០០៤ ក្នុងភូមិ​ស្លែង​រលើង សង្កាត់ អូរ​បែកក្អម ខណ្ឌ​សែន​សុខកាលពី​ម៉ោង១០និង៥នាទី យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប៉ូលិសនិយាយថា ជនសង្ស័យ​ទាំង២នាក់ ទី១.ឈ្មោះ ស៊ិន ម៉េ​ត ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងទង ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ និងទី២.ឈ្មោះ ណា​ង នៅ ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ សង្កាត់​បឹងកក់ ខណ្ឌទួលគោក។ 

ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ងិន សុធាវី ភេទ​ស្រី អាយុ២១ឆ្នាំ មុខរបរ កងកម្លាំង​ខេមរៈភូមិន្ទ ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នារីរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលិសថា គាត់​បាន​ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​ស្តុ​ប​ពី ឌុប​គ្នា​ទៅ​ធ្វើការ​តាមផ្លូវ២០០៤ ទិសដៅ​ពី​កើ​តទៅ​លិច។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ២នាក់ បាន​ជិះ​ម៉ូតូ១គ្រឿង​វេ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1G-3292 មកពី​ក្រោយ​យ៉ាង​លឿន មក​ទន្ទឹម​ខាងឆ្វេង ម៉ូតូ​របស់​នាង ហើយ​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​គាត់​តែ​មិនបាន​សម្រេច។

​ភ្លាមនោះ​ពួកនាង​ក៏បាន​ស្រែកថា "ចោរៗ "ហើយ​ជនសង្ស័យ​បាន​បើក​ម៉ូតូ​រត់គេចខ្លួន ដោយសារ​តែមាន​កម្លាំង​សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ បាន​ដេញតាម​ទាន់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង រួច​នាំមក​សាកសួរ​នៅ​ប៉ុស្តិ៍រដ្ឋបាល​អូ​បែកក្អម។

​សមត្ថកិច្ច​បាន​ប្រាប់ថា សម្ភារៈ​ដកហូត​មាន​ម៉ូតូ១គ្រឿង ម៉ា​កវេ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1G-3292 (ម៉ូតូ​របស់​ជនសង្ស័យ) នៅក្នុង​កាបូប​យួរដៃ​ពណ៌​សូកូឡា ក្នុងនោះ​មាន​ទូរស័ព្ទ​ម៉ាក​ហូ​វ៉ៃ​មួយគ្រឿង និង​លុយ៣៥០.០០០រៀល (ប្រគល់​ឱ្យជនរងគ្រោះ​វិញ)។

​ជនសង្ស័យបានសារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​រងគ្រោះ​ពិតប្រាកដ​មែន តែ​មិនបាន​សម្រេច​ហើយ​ពួកខ្លួន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ដែរ​តែ​ត្រូវ​ប៉ូលិស​ចាប់បាន។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់ កំពង់​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​បន្ត៕

adverise with khmeread