ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់យក​ដាវ​ទៅ​គំរាម​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​ដើរលេង​កម្សាន្ដ​

ភ្នំពេញ ៖ កម្លាំង​ប៉ូលិសនាយកដ្ឋាន​​ព្រហ្មទណ្ឌ​ក្រសួងបាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បាន​យក​ដាវ​ទៅ​គំរាម​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​ដើរលេង​កម្សាន្ដ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃទី២ នៅ​វត្ត​ពោធិ៍​យា​រ៉ា​ម ភូមិ១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារនៅ​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

​ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ នុ​ច ស៊ីថា អាយុ២៩ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ៍​យា​រ៉ា​ម​តែម្ដង។ ជនសង្ស័យ​បាន​យក​ដាវ ទៅ​ជំរិត​ទារប្រាក់ និង​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​ដែល​ដើរលេង​កម្សាន្ដ នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក។ ស្រាប់តែ​ពេលនោះ​កម្លាំង​ប៉ូលិស​ល្បាត​ក្នុង​គោលដៅ​ឃើញ​ទាន់​ក៏​បង្ក្រាបបាន​និងដកហូត​បាន ដាវ២ដើម ទូរស័ព្ទ៣គ្រឿង និង​លុយ​មួយចំនួន​។ 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ប៉ូលិសជំនាញ​របស់លោក បានកសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ដ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16