មនុស្សច្រើនឡើងនាំគ្នាចាប់ផ្តើមទម្លាប់ងើបពីព្រលឹមរង់ចាំមើលព័ត៌មានអាកាសធាតុ ព្រោះតែពិធីការិនីសិចស៊ីម្នាក់នេះ!

អ្នកផ្តល់សេចក្តីរាយការណ៍ឧតុនិយមកូរ៉េខាងត្បូងរូបនេះបានកំពុងទាក់ទាញមនុស្សជាច្រើនឱ្យបង្វែរចំណាប់អារម្មណ៍របស់ពួកគេមកតាមដានពីបញ្ហាអាកាសធាតុដោយឥតលក្ខខណ្ឌ!

ជួបជាមួយនឹងនាង Kang A Rang បច្ចុប្បន្នកំពុងបម្រើការងារនៅឯទូរទស្សន៍កូរ៉េខាងត្បូង KBS ក្នុងនាមជាអ្នកផ្តល់ព័ត៌មានអាកាសធាតុ ដែលបានបង្កការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងសម្រស់ដ៏ស្រស់ឆើតឆាយរបស់នាង។

នាងតែងតែបង្ហាញវត្តមាននៅក្នុងកម្មវិធី News Plaza របស់ប៉ុស្តិ៍ KBS1 ជារៀងរាល់ព្រឹក និងកម្មវិធីក្នុងបណ្តាញសង្គម Facebook គឺ "Kang A Rang’s With Weather" ដែលមានអ្នកចូលរួមតាមដានកើនឡើងគួរឱ្យកត់សម្គាល់។

នាង Kang A Rang ធ្លាប់បម្រើការជាអ្នកប្រកាសព័ត៌មាន មុនពេលនាងបានចាប់ផ្តើមអាជីពជាអ្នករាយការណ៍ព័ត៌មានអាកាសធាតុម្នាក់។

នាងក៏ត្រូវបានគេស្គាល់ផងដែរថាធ្លាប់ធ្វើជាតារាបង្ហាញម៉ូតកាលពីក្មេង និងបានឈ្នះពានរង្វាន់បវរកញ្ញា Miss Chunhyang Beauty ឆ្នាំ២០១៤៕

adverise with khmeread