Selena Gomez និង Justin Bieber វិលត្រឡប់មកជានាគ្នាវិញហើយ

Selena Gomez និង Justin Bieber ត្រូវបានគេរាយការណ៍ថា ត្រឡប់មកជានាគ្នាវិញជាផ្លូវការហើយ។

បន្ទាប់ពីបង្ហាញនូវតម្រុយចចាមអារ៉ាមមួយចំនួនតូចនៃការណាត់ជួបគ្នាកាលពីខែមុន ដៃគូទាំងពីរទីបំផុតបានបង្ហាញថារឿងនេះជាការពិតជាសាធារណៈកាលពីដើមសប្តាហ៍នេះ។

ដៃគូទាំងពីរ ដែលមានចំណងស្នេហ៍ដ៏ល្អូកល្អិនពីឆ្នាំ២១១ រហូតទីបំផុតបានប្រកាសបែកគ្នាសម្រាប់ហេតុផលល្អមួយក្នុងឆ្នាំ២០១៤ គឺត្រូវបានរាយការណ៍ថាបានភ្ជាប់ទំនាក់ទំនងឡើងវិញជាលើកដំបូង ក្រោយការវះកាត់ប្តូរក្រលៀនរបស់តារាចម្រៀងស្រីវ័យ ២៥ឆ្នាំនាង Selena កាលពីរដូវក្តៅក្នុងតំបន់អាមេរិកកន្លងទៅ។

ទន្ទឹមនឹងនេះដែរ នេះគឺត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះដែលគេរាយការណ៍ថា Selena និងតារាចម្រៀងប្រុស The Weeknd ដែលមានឈ្មោះពិត Abel Tesfaye បានបែកបាក់គ្នាជុំវិញកាលវិភាគមមាញឹករៀងៗខ្លួន៕


adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16