រថយន្តបើកបុកជាមួយម៉ូតូស្លាប់ម្នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង លើផ្លូវ​ជាតិ​លេខ៤មុខ​ស្ថានីយប្រេង ឥន្ធនៈ ​PTT ឃ្លាំង​លើ ស្ថិតនៅ​ក្នុងភូមិ១ សង្កាត់​លេខ១ក្រុង/ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង២០ និង៣០នាទី​យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាលឱ្យស្លាប់ម្នាក់។

​ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក HONDA CRV ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ​ 2Q-2205  បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ចូលមក​ក្រុងព្រះសីហនុ​។

​លុះដល់​ចំណុចកើតហេតុ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក SUZUKI Smash ពណ៌​ក្រហម គ្មានស្លាកលេខ ដែល​បើកបរ​ដោយ ឈ្មោះ គង់ ឌៀង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​បញ្ច្រាស់​គ្នា។ 

​គ្រោះថ្នាក់​នេះ​បណ្ដាល​ឱ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ នៅនឹងកន្លែង​កើតហេតុដោយ​អ្នក បើក​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព​។

​ក្រោយ​កើតហេតុ​សាកសព ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង​រួមមានរថយន្ត និង ម៉ូតូ បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក៕

adverise with khmeread