adverise with khmeread 1

ឪពុក​និង​កូន​របួស​ធ្ងន់ធ្ងរ​ដោយ​បើក​ម៉ូតូ​បុក​រថយន្ត​មាន​បញ្ហា​ឈប់​ភ្លាមៗ​

    ព្រះសីហនុ​៖ ឪពុក​និង​កូន​របួស​ធ្ងន់ធ្ងរ​ដោយ​បើក​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​មាន​បញ្ហា​ឈប់​ភ្លាមៗ​កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល​ថ្ងៃទី ១៦ កុម្ភៈ ២០១៦​នេះ នៅតាមបណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​មុខ​ផ្លូវ​ចូល​ក្រសួង​វប្បធម៌​និង វិចិត្រសិល្ប​ថ្មី (​ជិត​ស្នាក់ការ​គណ​:​បក្ស​ហ៊ុន​ស៊ិន​ប៊ិច​) ស្ថិតនៅ​ភូមិ​ចំការកៅស៊ូ​២ សង្កាត់​១ ឃ្លាំង​លើ ខេត្ត​ព្រះសីហនុ ។​

    តាម​សម្ដី ជនរងគ្រោះ​ជា​ឪពុក​បាន​ឲ្យ​ដឹងថា រូបគាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​Dream​សេ​១២៥ សេរី​ឆ្នាំ 2015 ពាក់​ស្លាក​លេខ​កំពត​1H-9094 ធ្វើដំណើរ ពី​លិចទៅ​កើតក្នុងទិសដៅ​ទៅផ្ទះ ស្រប​ជា​និង​រថយន្ត ប៉ែន​ទើប​ឡើង​ពី​ផែ យកទៅ​ឃ្លាំង​នៅឯ​ភ្នំពេញ ។​

     លុះ​មកដល់​ចំណុចកើតហេតុ​មិនដឹង​ជាមាន​បញ្ហា​អ្វី ទើប​រថយន្ត​ឈប់​ភ្លាមៗ បណ្ដាល​ឲ្យ​ម៉ូតូ​មកពី​ក្រោយ​ចាប់​ហ្វាំ​ង​មិនទាន់​បុក​ពេញទំហឹង​នៅ​និង​កន្លែង​តែម្ដង ។​ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រួច តៃកុង​រថយន្ត​ប៉ែន​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​រថយន្ត​នៅ​កន្លែង ។​

    ជនរងគ្រោះ​ទាំង​០២ ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​សេ​តេ ដឹក​យកទៅ​សង្គ្រោះបន្ទាន់ ។​

    រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​យកទៅ រក្សាទុក​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ ៕​

adverise with khmeread

មតិយោបល់