Jimmy Floyd Hasselbaink: លោក Jose Mourinho គឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកឆ្នើមផ្នែកយុទ្ធសាស្ត្រការពារ

          លោក Jose Mourinho គឺជា​គ្រូ​បង្វឹក​ម្នាក់​ក្នុងចំណោម​គ្រូបង្វឹកឆ្នើម​ដែល មាន​យុទ្ធ​សាស្ត្រ​ការ​ពារ​​ខ្លួន​ដ៏មាន​ប្រសិទ្ធភាព​។ ក្លឹប Man Utd បាន​រងការ​រិះគន់​ចំពោះដំណោះ​ស្រាយ​​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Liverpool និង​ក្រុម Tottenham នៅ​ក្រប​ខណ្ឌ​​ PL​ បើទោះបីជា​ប្រកួត​ស្មើ​១និង​ឈ្នះ​១ក៏ដោយ។

          Man Utd នឹងធ្វើ​ដំណើរទៅ​ទឹកដី​របស់ក្រុម​ Chelsea នៅ​ចុងសប្តាហ៍​នេះ ហើយ​វីរបុរស Jimmy Floyd Hasselbaink រំពឹងថា លោក Mourinho នឹងប្រើ​វិធីសាស្ត្រចាស់។

          ក្នុងបទសម្ភាសផ្តាច់មុខ Hasselbaink ជឿថា គ្រូបង្វឹករូបនេះនឹងធ្វើ​អ្វីដែល​លោក​បានធ្វើ​កន្លង​មក ដើម្បី​រក្សា​ Man Utd ​ជា​ក្រុម​ប្រជែង​យកតំណែង​ជើង​ឯក​ដដែល។

          Hasselbaink បន្តថា “​ប្រសិនបើ​ចង់បាន​ជោគជ័យ​ អ្នក​ត្រូវ​តែ​ធ្វើ​បែប​នេះ។ អ្នក​ត្រូវតែ​រក្សា​ពិន្ទុ​០ហើយ​លោក Mourinho ដឹងពី​រឿងនេះ។ គាត់គឺជាគ្រូបង្វឹក​ឆ្នើម​ម្នាក់។ អ្នក​មិនអាចបន្ត​ធ្វើ​សកម្មភាព​ខ្លាំង​ក្លានិង​ឲ្យ​ល្អ​គ្រប់​ការ​ប្រកួតនោះ​ទេ”៕

adverise with khmeread