ខ្សែប្រយុទ្ធ Anthony Martial ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិវិញ

          ខ្សែប្រយុទ្ធ Anthony Martial របស់​ក្លឹប​ Man Utd ត្រូវ​បាន​កោះហៅឲ្យ​ចូល​រួមក្នុងក្រុម​ជម្រើស​ជាតិ​បារាំង​វិញ បន្ទាប់ពី​អវត្តមាន​ពេញ​មួយ​ឆ្នាំ។ ខ្សែប្រយុទ្ធ​រូបនេះ​ចាប់ផ្តើម​ធ្វើបាន​ល្អនៅ​រដូវកាល​នេះ បើទោះបីជា​មិន​ស្ថិតក្នុងក្រុម​ជម្រើស​ដំបូង​របស់​លោក Jose Mourinho ក៏ដោយ។

Martial ដែល​ធ្លាប់បង្ហាញមុខ​បាន១៥​លើក​សម្រាប់ក្រុមជម្រើសជាតិ​បារាំងនោះ​​បានខកខានចាប់តាំងពី​ខែតុលាឆ្នាំ​២០១៦មក។ Martial ក៏បានបង្ហាញមុខ​១៥​លើក​សម្រាប់​ Man Utd ​ផងដែរ។

          Martial រក​បាន​៦គ្រាប់​និងបង្កើតឱកាស​៦លើក​ផ្សេងទៀតសម្រាប់ Man Utd ។ ដោយសារកីឡាករ​ Ousmane Dembele អវត្តមាន​ព្រោះមានបញ្ហារបួស ដូច្នេះនៅពេល​នេះលោក Deschamps ​នឹងផ្តល់​ឱកាស​ឲ្យ​ Martial ត្រឡប់​មក​ក្រុម​ជម្រើស​របស់​លោកវិញ​ នៅមុន​ព្រឹត្តិការណ៍​វើលខាប់​រដូវក្តៅ​ឆ្នាំ​ក្រោយ​នៅ​ប្រទេស​រុស្ស៊ី៕

adverise with khmeread