ភ្លើងឆេះកុដិលោកមួយខ្នងទំហំ ០៧x០៧​ ម៉ែត្រ នៅវត្តប្រាសាទខ្វាវទាំងស្រុង

បន្ទាយមានជ័យ ៖ មានករណីភ្លើងឆេះកុដិលោកមួយខ្នងទំហំ ០៧x០៧ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី នៅចំណុចវត្តប្រាសាទខ្វាវ ស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៨ និង ៣០នាទីបណ្តាលឱ្យខូចខាតទាំងស្រុង។ 

លោកវរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេកបាន ប្រាប់ឱ្យដឹងថា ករណីនេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ហើយភ្លាមៗ នោះក៌មានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ភ្លើងនោះដែរតែជួយមិនបានក៏ឆេះអស់ទាំងស្រុងតែម្ដង។ 

លោកវរសេនីយ៍ទោ ជ័យ សុកា បានបញ្ជាក់ទៀតថា ករណីនេះបណ្ដាលឱ្យខូចខាត ភ្លេងពិណពាទ្យមួយឈុត និងសម្ភារៈប្រើប្រាស់របស់លោកសង្ឃអស់ទាំងស្រុង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16