ឌុបកូនតូច ២ នាក់ត្រូវរថយន្តដាច់កាឡេបុករបួសធ្ងន់ស្រាល ៣ នាក់

កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ១ក្នុង​ចន្លោះ គីឡូម៉ែត្រ៣២-៣៣ ដែ​ស្ថិត​ត្រង់ចំណុច ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ របួស៣នាក់ឪពុកកូន។

​សមត្ថកិច្ច​បានឱ្យដឹងថា គ្រោះថ្នាក់នេះ​បង្កឡើង​ដោយ​រថយន្ត NISSAN ពណ៌​ស្វាយ ប្រភេទ ដឹកទំនិញ​ធុន​តូច ពាក់​ស្លាកលេខ ភ្នំពេញ ២E-១២៨០ បើកបរ​ដោយ​ឈ្នោះ អុន អឿន ភេទ​ប្រុស អាយុ៣៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ ឃុំ​ស្វាយ ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល និង​បើក​បរមាន​ទិសដៅ​ពី អ្នក​លឿង​ទៅ​ភ្នំពេញ។

​ពេល​បើក​មកដល់​កន្លែង​កើតហេតុ​ខាងលើ បាន​បែក​កាឡេ​ខាងឆ្វេង​ក៏​រេក្បាល​មក​ខាងឆ្វេង​មក​បុក​ជាមួយ​ម៉ូតូ ម៉ាក HONDA DRAEM ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាក លេខ​ភ្នំពេញ ១GO-៥៨២២ (បញ្ចា​ស់ទិស​គ្នា)។​ អ្នកបើកបរ​ម៉ូតូ​ដោយ​ឈ្មោះ ម៉ក់ សុភ​ក្រ័ ភេទ​ប្រុស អាយុ៣៦ឆ្នាំ មាន​ទីលំនៅ ភូមិ អង្កាញ់ ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដោយ​ឌុប​កូន២នាក់ ឈ្មោះ​ មួង ផានី​ត ភេទ​ប្រុស អាយុ៩ឆ្នាំ និង​ឈ្មោះ ​មួង សុខ​នី ភេទ​ស្រី ​អាយុ៣ឆ្នាំ មា​នទីលំនៅ​ភូមិ​អង្កាញ់​ជាមួយគ្នា។

​ម៉ូតូនេះ បើកបរ​មាន​ទិសដៅ​ផ្ទុយគ្នា បណ្តាលឱ្យ របួសធ្ងន់ អ្នកបើក ម៉ូតូ ឈ្មោះ ​ម៉ក់ សុភ័ក្រ (បាក់ជើង​ឆ្វេង) បញ្ជូនទៅ​កាល់ម៉ែត និង​ឈ្មោះ ​មួង ផានី​ត (បែកក្បាល​សន្លប់) បញ្ជូនទៅ​ពេទ្យ​គន្ធបុប្ផា ហើយ​ឈ្មោះ​ មួង សុខ​នី របួសស្រាល។

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​បា​នប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ដោយ​វត្ថុតាង និង​អ្នកបើករថយន្ត​ទៅ​អធិការ​ស្រុក ដើម្បី​នីតិ​វិធី។ តាម​ការ សន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​គឺ បណ្តាល​មក​អ្នកបើករថយន្ត​ធ្វើការ​ហ្វេ​ស​ប្រហែស​បណ្តាលឱ្យ​មក​បុក​ម៉ូតូ​ចំ​ពេញទំហឹង​តែម្តង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16