ម៉ូតូបុកគោយន្តកន្ត្រៃដឹកដំឡូងពីក្រោយរបួសធ្ងន់ ស្រាល២នាក់

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៦ និង២០នាទី ព្រលប់នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រវាងម៉ូតូបុកគោយន្តកន្ត្រៃដឹកដំឡូងពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់ ស្រាលចំនួន០២នាក់។ 

​លោកអនុសេនីយ៍ឯក អ៊ុក សូរផុន ប្រធានស្នាក់ការសន្តិសុខ៥៦៧នៃបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបានប្រាប់ឱ្យដឹងថា មានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១N-៣៧៣៣ បើកបរដោយឈ្មោះ ឡុំ ឡី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរម្នាក់ទៀតពុំស្គាល់ឈ្មោះ បើកបរក្នុងទិសដៅពីជើងទៅត្បូង។

​ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយចំហៀងទ្រុងគោយន្តកន្ត្រៃខាងឆ្វេងបណ្តាលឱ្យអ្នកបើកបររងរបួសបែកក្បាល និងបាក់ដៃ ចំណែកអ្នករួមដំណើររងរបួសស្រាល។ ចំពោះអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ប៉េ ប៉ុយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មិនមានរងរបួសនោះទេ។ 

​ក្រោយពីកើតហេតុរួចជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។ ចំណែកគោយន្តកន្ត្រៃនិងម៉ូតូ ត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅអធិការដ្ឋានស្រុកថ្មពួកដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread