ស្ត្រីអាជីវករម្នាក់ខឹងនឹងគេបៀតបៀនរាល់ថ្ងៃពេក ដោះអាវយកសុដន់ញីមុខបុរសម្នាក់ទាំងកណ្តាលថ្ងៃចែស

វីដេអូមួយនៃស្ដ្រីម្នាក់យកសុដន់ត្រដុសនឹងមុខបុរសម្នាក់នៅផ្លូវមួយក្នុងប្រទេសប្រេស៊ីល កំពុងល្បីពេញបណ្ដាញសង្គម។

វីដេអូនោះត្រូវបានថតនៅទីក្រុង Ribeirao Preto នៅភាគខាងត្បូងប្រទេសប្រេស៊ីល បង្ហាញពីស្ដ្រីអ្នកលក់ដូរម្នាក់ កំពុងចោទប្រកាន់បុរសម្នាក់ថាធ្វើបាបនាង។

ដោយផ្ដួលគាត់ទៅនឹងដីដោយជើងរបស់នាង នាងបានស្រែកក្ដែងៗថា នាងហត់នឹងការប៉ះពាល់ និងបៀតបៀនផ្លូវភេទ ពេលកំពុងលក់ណាស់។ នេះបើយោងតាមវេបសាយ Daily Mail ចេញផ្សាយនៅថ្ងៃទី ១ វិច្ឆិកា។

បុរសនោះដេកនៅនឹងដីនោះបានទទូចថា គាត់អត់បានធ្វើអ្វីខុសនោះទេ ហើយគាត់គ្រាន់តែដើរផ្សារជាមួយនឹងប្រពន្ធប៉ុណ្ណោះ។

ស្ដ្រីនោះបាននិយាយថា នាងធុញទ្រាន់នឹងត្រូវបានគេចាត់ទុកជារបស់សម្រាប់រួមភេទណាស់ ហើយសួរទៅបុរសនោះថាតើ សុដន់របស់នាងមែន ដែលគាត់ចង់ស្ទាប។

បន្ទាប់មកនាងស្រាប់តែដោះអាវចេញ រួចទះបុរសនោះពីរបីកំផ្លៀង ហើយក៏យកសុដន់ត្រដុសលើមុខបុរសនោះតែម្ដង៕


adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16