ក្មេងស្រីនេះគួរឱ្យស្រឡាញ់ពេកហើយ! នាងស្រឡាញ់បងប្រុសពេកដល់ថ្នាក់យំ គ្រាន់តែបងប្រុសមិនព្រមថើប

វីដេអូមួយបានបង្ហាញពីទិដ្ឋភាពនៃក្មេងស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់កំពុងស្រែកយំ ដោយសារតែបងប្រុសរបស់ខ្លួនបានបដិសេធមិនព្រមឱបថើបនាង។

នាងបានបង្ហាញពីភាពខកចិត្តជាខ្លាំង បន្ទាប់ពីបងប្រុសរបស់នាងបានបដិសេធដើម្បីបង្ហាញពីក្តីស្រឡាញ់ទៅដល់នាង ខណៈដែលខ្លួននៅសាលារៀនទីក្រុង El Cajon រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ទន្ទឹមនឹងពេលដែលម្តាយរបស់នាងបានព្យាយាមដើម្បីពន្យល់ថា បងប្រុសនាងកំពុងឆ្លងកាត់ដំណាក់កាលលូតលាស់គំនិត នាងតូចនេះបានស្រែកយំយ៉ាងខ្លាំង ដោយចង់ឱ្យបងប្រុសឆាប់ធំជាងនេះបន្តិច ដើម្បីមើលថែនាង។

ក្មេងស្រីដ៏គួរឱ្យស្រឡាញ់រូបនេះបានស្រែកទាំងក្តីឈឺចាប់ថា "វាពិតជាពិបាកក្នុងទ្រូងខ្លាំងណាស់"។

ម្តាយរបស់នាងបានសួរនាងថា ហេតុអ្វីបានជាពិបាក ហើយនាងបានតបថា វាដោយសារតែនាងស្រឡាញ់គាត់ខ្លាំងពេក។

នាងបានស្រែកខ្លាំងៗថា "ខ្ញុំស្រឡាញ់បងប្រុសខ្លាំងជាងនរណាទាំងអស់"។ នាងបានបន្ថែមភ្លាមៗស្របពេលដែលទឹកភ្នែករបស់ខ្លួនកំពុងហូរ ខណៈដែលបងប្រុសរបស់នាងផ្ទុះសំណើចនៅក្បែរនាងយ៉ាងដូច្នេះថា "លើកលែងតែម៉ាក់ប៉ា និងព្រះជាម្ចាស់ប៉ុណ្ណោះ" ។

បន្ទាប់មកនាងបានស្រែកបន្ថែមទៀតថា "គ្រប់យ៉ាងដែលខ្ញុំចង់បានគឺការថើប! ខ្ញុំមិនអាចទប់វាជាប់ទៀតទេ"៕

adverise with khmeread