នារី២នាក់របួសធ្ងន់ដោយសារបើកម៉ូតូមិនគោរពស្តុបបុកជាមួយម៉ូតូមួយគ្រឿងទៀត

ភ្នំពេញ ៖ មាននារី២នាក់ ជិះ​ម៉ូតូ ឌុប​គ្នា ចេញពី​ក្លី​ប មិន​ប្រុងប្រយ័ត្ន ត្រង់ចំណុច​ស្កុប​បំបែក​ជា​បួន បាន​ប៉ះគ្នា​ជាមួយ​ម៉ូតូ មិន​ចាំ​ម៉ាក មួយគ្រឿង បណ្តាលឱ្យ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់ រងរបួស​ធ្ងន់ធ្ងរ​ទាំ​ង២នាក់ តាម​បណ្តោយ​មហាវិថី ម៉ៅ​សេទុង កែង​និង​មហាវិថី ព្រះ​នរោត្តម ដែល​ស្ថិតក្នុង​បឹង​កេងកង១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង០៧និង១០ នាទី​ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

សាក្សីនិយាយថា ដំបូងគេ​បានឃើញ នារី២នាក់ មិនទាន់ស្គាល់ឈ្មោះបានជិះ​ម៉ូតូ និ​ច មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV- 1000 ជិះ​ឌុប​គ្នា ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី ម៉ោ​សេទុង ក្នុងទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន ហើយ​មិន​គោរព ភ្លើង​ស្កុប​ចរាចរណ៍។

ខណៈពេលមកដល់​កន្លែងកើតហេតុ​ខាងលើ កែង​និង​មហាវិថី ព្រះ​នរោត្តម ក៏​ប៉ះគ្នា​ជាមួយ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយគ្រឿង ក៏​បណ្តាលឱ្យ​ដួល​បោល​ក្បាល​មួយ​ទំហឹង ហូប​ឈាម​ស្រេច​ពេញ​ថ្នល់ រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់ភ្លាមៗ បង្ក​ជាការ​ភ្ញាក់​ទាំង​ព្រលឹម​ព្រឹក​តែម្តង ចំណែក​ភាគី​ម្ចា​ង​ទៀត បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ មិន​រងរបួស​អ្វី​ឡើយ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​ជំនាញ បាន​ចុះមក​យក​ម៉ូតូ​នារី​រងគ្រោះ​ខាងលើ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​នារី​រងគ្រោះ​ចេញពី​ពេទ្យ​មក​ទទួលយក​ទៅវិញ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16